IEC ប្រកាសពេលវេលារៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី អាហ្គានីស្ថាន

(VOVWORLD) -នៅថ្ងៃទី ៣១ ខែកក្កដា គណកម្មាធិការបោះឆ្នោតឯករាជ្យអាហ្វហ្គានីស្ថាន (IEC) បានប្រកាសថាការរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅប្រទេស នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០១៩។
IEC ប្រកាសពេលវេលារៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី អាហ្គានីស្ថាន - ảnh 1ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani 

ព័ត៌មាននេះត្រូវបានបានផ្សាយចេញក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីថ្នាក់ដឹកនាំនៃ រដ្ឋាភិបាលបង្រួបបង្រួមជាតិបានអំពាវនាវ IEC ប្រកាសពេលវេលា រៀបចំការ បោះឆ្នោតជ្រើសតាំងប្រធានាធិបតីឆ្នាំ ២០១៩ ឱ្យបានឆាប់ៗតាម ការដែលអាចធ្វើបាន។ យោងតាមសេចក្តីថ្លែងការណ៍របស់ទីស្តីការប្រធានាធិបតី ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានជួបជាមួយសមាជិក IEC តំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពី អាហ្វហ្គានីស្ថាន និងប្រធានប្រតិភូបេសកកម្មជំនួយការរបស់អង្គការសហ ប្រជាជាតិប្រចាំ នៅអាហ្វហ្គានីស្ថាន លោក Tadamichi Yamamoto រួមទាំង ឯកអគ្គរដ្ឋទូតជាច្រើនរូប ដែលគាំទ្រចំពោះដំណើរការបោះឆ្នោតនេះផងដែរ។ សេចក្តីថ្លែងការន៍បានឲ្យ ដឹងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលបានស្នើឲ្យ IEC ធានាសារជាថ្មីម្តងទៀតជាមួយប្រជាជនអំពីដំណើរការចុះឈ្មោះរបស់អ្នកបោះឆ្នោតនិងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាគណបក្សនយោបាយ អង្គការ សង្គមស៊ីវិល និងអ្នកសង្កេតការណ៍ អន្តរជាតិ ដែលតាមដានដំណើរការ បោះឆ្នោតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ