IFC មានបំណងជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍទីផ្សារមូលធននៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែវិច្ឆិកា អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោកស្រី Stephanie von Friedeburg នាយិការប្រតិបត្តិ នៃ IFC ដែលកំពុងបំពេញទស្សនកិច្ចការងារវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានកត់សម្គាល់ថា សកម្មភាពវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន IFC ទៅលើធនាគារនិងស្ថាប័នហិរញ្ញវត្ថុវៀតណាមមួយចំនួន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មនិងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន។
ទិដ្ឋភាពនៃជំនួប |
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានស្នើឱ្យ IFC ចូលរួមក្នុងការផ្តល់មូល និធិសម្រាប់អាជីវកម្មនិងធនាគារដើម្បីវិនិយោគ កសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាអាកាសយានដ្ឋាន Long Thanh ផ្លូវលឿនខាងជើង - ខាងត្បូង និងជម្រុញឱ្យ IFC វិនិយោគលើការទិញភាគហ៊ុននៅក្នុងធនាគារពាណិជ្ជកម្មធំៗ នៅវៀត ណាម។
លោកស្រី Stephanie von Friedeburg បានអោយដឹងថា IFC មានបំណងជំរុញកិច្ច សហប្រតិបត្តិការនិងអភិវឌ្ឍទីផ្សារមូលធននៅវៀតណាម តាមរយៈការណែនាំផលិត ផលថ្មីទៅកាន់ទីផ្សារភាគហ៊ុន ជាពិសេស គាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រវិនិ យោគទៅក្នុងការគំរោងធំ ៗ របស់វៀតណាម៕