ILO ប្រកាសរបាយការណ៍ស្តីពីយថាទស្សន៍ការងារនិងសង្គមនៅឆ្នាំ ២០២០

(VOVWORLD) - ការកង្វះការងារធ្វើ គួបផ្សំជាមួយស្ថានភាពឥតការងារធ្វើកាន់តែកើនឡើង និងវិសមភាព កាន់តែអូសបន្លាយជាយូរអ្វែង កំពុងធ្វើមនុស្សកាន់តែជួបការលំបាកក្នុងការកសាងជីវិតល្អប្រសើរតាមរយៈការងាររបស់ពួកគេ។
ILO ប្រកាសរបាយការណ៍ស្តីពីយថាទស្សន៍ការងារនិងសង្គមនៅឆ្នាំ ២០២០ - ảnh 1 ILO ប្រកាសរបាយការណ៍ស្តីពីយថាទស្សន៍ការងារនិងសង្គមនៅឆ្នាំ ២០២០ (រូបថត៖ ILO)

យោងតាមរបាយការណ៍ «យថាទស្សន៍ការងារនិងសង្គមកិច្ចពិភពលោក៖ និន្នាការឆ្នាំ ២០២០” (WESO) របស់អង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា កង្វះការងារធ្វើ គួបផ្សំជាមួយស្ថានភាពគ្មានការងារធ្វើកាន់តែកើនឡើង និងវិសមភាពកាន់តែអូសបន្លាយជាយូរអ្វែងកំពុងធ្វើមនុស្សកាន់តែជួបការលំបាកក្នុងការកសាងជីវិតល្អប្រសើរតាម រយៈការងាររបស់ពួកគេ។

របាយការណ៍របស់ ILO បង្ហាញថា មនុស្សជិត ៥០០ លាននាក់កំពុងធ្វើការតិចម៉ោងជាងបំណងប្រាថ្នា ឬខ្វះសិទ្ធគ្រប់គ្រានក្នុងការទទួលបានការងារមានប្រាក់ខែនៅឡើយ។ លើសពីនេះទៀត អង្គការ ILO បានព្យាករណ៍ថាចំនួនមនុស្សអត់ការងារធ្វើនឹងកើនឡើងដល់ប្រមាណ ២,៥ លាននាក់ក្នុងឆ្នាំ ២០២០។ អគ្គនាយកអង្គការ ILO  លោក Guy Ryder បានឲ្យដឹងថាមានជនស៊ីវិលរាប់លាននាក់កំពុងមានការលំបាកក្នុងការកសាងជីវភាពរស់នៅល្អប្រសើរតាមរយៈការងារធ្វើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ