IMF ដាស់តឿន EU បើកទីផ្សារការងារធ្វើសំរាប់ជនភៀសខ្លួន


IMF ដាស់តឿន EU បើកទីផ្សារការងារធ្វើសំរាប់ជនភៀសខ្លួន - ảnh 1
IMF ដាស់តឿន EU បើកទីផ្សារការងារធ្វើសំរាប់ជនភៀសខ្លួន (Image: VNA)

(VOVworld) – រលកជនភៀសខ្លួនពីមជ្ឈឹមបូព៌ារហូរទៅអឺរ៉ុបនឹងជួយ
សេដ្ឋកិច្ចនៃទ្វីបនេះអភិវឌ្ឍន៍ក្នុងរយៈពេលខ្លី។ ប៉ុន្តែ ឥទ្ធិពលក្នុងរយៈ
ពេលយូរ អង្វែងនឹងផ្អែកទៅលើការខំប្រឹងប្រែងរបស់ប្រទេសនិមួយក្នុង
ការសម្របសម្រួល សហគមន៍ជនចំណាកស្រុកនេះ។ នេះគឺជាការវាយ
តំលៃនៃមូលនិធិរូបីយវត្ថុអន្តរ ជាតិ (IMF) ដែលបានផ្តើមឡើងក្នុងការ
ស្រាវជ្រាវក្រោមចំណងជើងថា៖ «រលក ជនភៀសខ្លួននៅអឺរ៉ុប៖ បណ្ដា
ការសាកល្បងចំពោះខឿនសេដ្ឋកិច្ច» ដែល បានប្រកាសនាថ្ងៃទី ២០
មករា។ តាម IMF ថា៖ ការបើកចេញទីផ្សារការងារធ្វើ សំរាប់ជនភៀសខ្លួន
នឹងជួយប្រទេសនានាកាត់បន្ថយគ្រោះអាសន្ន ជនភៀសខ្លួនក្លាយទៅ
ជាបំបាក់មុខចំពោះថវិការជាតិនាពេលខាងមុខហើយការសម្របខ្លួន
ក្នុងទីផ្សារពលកម្មនឹងជួយបន្ធូស្រាលអាកប្បកិរិយាប្រកាន់ជនភៀស
ខ្លួនព្រមទាំងបង្កលក្ខណៈសំរាប់សហគមនជនភៀសខ្លួនរួមចំណែក
ក្នុងថវិការហិញ្ញវត្ថុសាធារណៈក្នុងរយៈពេលវែង។ ការស្រាវជ្រាវនេះ
នឹងត្រូវបានបង្ហាញនៅវេទិការសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៦ នៅ
ទីក្រុង  Davos នាសប្តាហ៍ នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ