IMF បញ្ជូលប្រាក់យ័នទៅក្នុងកន្ត្រករូបិយប័ណ្ណអន្តរជាតិ

(VOVworld) - នាថ្ងៃទី៣០ កញ្ញា មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បាន
ប្រកាស ឲ្យប្រើកន្ត្រករូបិយប័ណ្ណអន្តរជាតិថ្មី ដែលត្រូវបានហៅថា សិទ្ធិដកទុន
ពិសេស (SDR) ក្នុងនោះរួមមានប្រាក់យ័នរបស់ចិន។នេះត្រូវបានចាត់ទុកជារបត់
ប្រវត្តិ សាស្ត្រមួយចំពោះចិន IMF និងប្រព័ន្ធរូបិយប័ណ្ណអន្តរជាតិទាំងមូល។ថ្លែង
មតិ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អគ្គនាយិការ IMF លោកស្រី Christine
Lagarde បានឲ្យដឹងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកន្ត្រក SDR ត្រូវ
បានបើកទូលាយ តាមនោះប្រាក់យ័ននឹងក្លាយទៅជាប្រាក់មួយដែលអាចប្រើ
ប្រាស់នៅលើទូទាំងពិភពលោក។ប្រាក់យ័ននឹងចូលរួមកន្ត្រក SDR រួមជាមួយ
ប្រាក់ដុល្លា ប្រាក់អឺរ៉ូ ប្រាក់ផោននិងប្រាក់យ៉េន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ