IMF បាន​ព្យាករណ៍ថា ជម្លោះនៅអ៊ុយក្រែនអាចកំណត់ឡើងវិញនូវ​សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក

(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ១៥ ខែមីនា បានចាត់ទុកថា ជម្លោះនៅអ៊ុយក្រែននឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដោយការធ្លាក់ចុះកំណើន នាំឱ្យអតិផរណាកើនឡើង ក៏ដូចជាកំណត់រូបរាងឡើងវិញនូវសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកជាមូលដ្ឋានក្នុងរយៈពេលយូរអង្វែង។
IMF បាន​ព្យាករណ៍ថា ជម្លោះនៅអ៊ុយក្រែនអាចកំណត់ឡើងវិញនូវ​សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក - ảnh 1ទីស្នាក់ការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

យោងតាម IMF ក្រៅពីការបង្កើតលំហូរជនចំណាកស្រុកជាប្រវត្តិសាស្ត្រ ជម្លោះកំពុងជំរុញឱ្យតម្លៃស្បៀងអាហារនិងថាមពលកើនឡើង ជំរុញឱ្យមានអតិផរណា ធ្វើឲ្យសំណឹកតម្លៃប្រាក់ចំណូល ទន្ទឹមនឹងនេះរអាក់រអួលផ្នែកពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្ទេររូបិយប័ណ្ណពីបរទេស នៅក្នុងប្រទេសជិតខាងនៃអ៊ុយក្រែន។ IMF ក៏បានកត់សម្គាល់ផងដែរថា ជម្លោះនៅអ៊ុយក្រែនអាចធ្វើឲ្យធ្លាក់ចុះទំនុកចិត្តធ្វើអាជីវកម្ម និងបង្កើតអស្ថេរភាពសម្រាប់វិនិយោគិន ដែលបណ្តាលឱ្យតម្លៃទ្រព្យសម្បត្តិធ្លាក់ចុះ រឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ ដែលអាចធ្វើឲ្យដំណើរការលំហូរទុន ចេញពីទីផ្សារដែលទើបលេចចេញ។

អាជ្ញាធរ IMF បានឲ្យដឹងថា គេរំពឹងទុកនឹងកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ ដែលបាននាំចេញមុននោះគឺត្រឹម ៤.៤% ប៉ុណ្ណោះ។ IMF គ្រោងនឹងនាំចេញការព្យាករថ្មីៗ នៅថ្ងៃទី ១៩ ខែមេសាខាងមុខនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ