IMF ព្យាករណ៍ថា៖ កំរិតកំណើនសេដ្ឋកិច្ចសកលមិនមានភាពស្មើៗគ្នាក្នុងឆ្នាំ ២០១៦

IMF ព្យាករណ៍ថា៖ កំរិតកំណើនសេដ្ឋកិច្ចសកលមិនមានភាពស្មើៗគ្នាក្នុងឆ្នាំ ២០១៦  - ảnh 1
IMF ព្យាករណ៍ថា៖ កំរិតកំណើនសេដ្ឋកិច្ចសកលមិនមានភាពស្មើៗគ្នាក្នុងឆ្នាំ ២០១៦ (Image: VNA)

(VOVworld) – ទោះបីជាត្រូវបានព្យាករណ៍ថា៖ ល្បឿនកំណើននឹងកើនខ្លាំងក្លា
 ថែមទៀតបើប្រៀបនឹងឆ្នាំ ២០១៥ ក្តី ប៉ុន្តែ ខឿនសេដ្ឋកិច្ចសកលនៅប្រឈមុខ
 នឹងឧបសគ្គច្រើនក្នុងឆ្នាំ ២០១៦។ តាមការព្យាករណ៍ថ្មីបំផុតរបស់មូលនិធិរូបី
យវត្ថុអន្តរជាតិ (IMF) ថា៖ ល្បឿនបង្កើនផលិតផលក្នុងស្រុកសរុប (GDP) លើ
ទូទាំងពិភពលោកអាចទទួលបានត្រឹមតែ ៣,៥% ប៉ុណ្ណោះ។ អានិយាយបាន
ថា៖ ពិភពលោកកំពុងមាននិន្នាការក្លាយទៅជាខឿនសេដ្ឋកិច្ចសេវ៉ាកម្មហើយ
តំបន់នេះនឹងបង្កើតកំណើនច្រើនបើប្រៀបនឹងវិស័យឧស្សាហកម្ម។ ចំពោះ
អាមេរិក មជ្ឈដ្ឋានអ្នកជំនាញការព្យាករណ៍ថា៖ កំណើនសេដ្ឋកិច្ចនៃខឿន
សេដ្ឋកិច្ចជួរមុខពិភពលោកនេះនឹងអភិវឌ្ឍន៍យឺតយ៉ាវ។កំរិតកំណើនសេដ្ឋកិច្ច
របស់ចិនខុសស្រឡះពីស្ថានភាពជាក់ស្តែង។ ទោះបីជាប្រកាសនឹងទទួលបាន
កំណើនពី ៦,៥% ដល់ ៧% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខក្តីប៉ុន្តែមជ្ឈដ្ឋានអ្នក
ជំនាញការបានវាយតំលៃថា៖ កំណើនសេដ្ឋកិច្ចជាក់ស្តែងរបស់ចិនទាបជាង
គោលដៅដែលប្រទេសនេះបានដាក់ចេញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ