(VOVWORLD) - ប្រទេសមួយចំនួន ដេលមានល្បឿនកំណើន GDP យ៉ាងល្អដូចជាសិង្ហបុរី ៦% (ឆ្នាំមុនមានកំណើនអវិជ្ជមាន ៥,៤%) ចិន ៨% (ឆ្នាំមុនមានកំណើន ២,៣%) ។
(រូបថត៖ VNA) |
ក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោកនោះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចតំបន់អាស៊ីក្នុងឆ្នាំនេះគឺប្រមាណ ៦,៥%។ ប្រទេសមួយចំនួន ដេលមានល្បឿនកំណើន GDP យ៉ាងល្អដូចជាសិង្ហបុរី ៦% (ឆ្នាំមុនមានកំណើនអវិជ្ជមាន ៥,៤%) ចិន ៨% (ឆ្នាំមុនមានកំណើន ២,៣%) ។ ក្នុងក្រុមប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ នោះ វៀតណាមនាំមុខគេក្នុងអត្រាកំណើន ៣,៨% (ឆ្នាំមុនមានកំណើន ២,៩%) ។
ប្រទេសចំនួន ៤ ទៀត គឺ ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងម៉ាឡេស៊ី កាលពីឆ្នាំមុនសុទ្ធតែមានកំណើនអវិជ្ជមាន ហើយតាមការព្យាករណ៍បានឲ្យដឹងថាកំណើននៅឆ្នាំនេះក៏ទាបជាង ៣,៥% ផងដែរ៕