IMF ព្យាករណ៍សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន៦,៥%

(VOVWORLD) - IMF បានចាត់ទុកថា ស្ថានភាពប្រឈមមុខដាក់គ្នាពាណិជ្ជកម្ម អស្ថិរភាព ហិរញ្ញវត្ថុនិងលទ្ធិគាំពារពាណិជ្ជកម្មនិយម អាចប៉ះពាល់ដល់យថាទស្សន៍នៃ កំណើនសកល ក៏ដូចជាប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍនានា ដែល ក្នុងនោះមានប្រទេសវៀតណាមផង។

របាយការណ៍ពិគ្រោះយោបល់ជាប្រចាំឆ្នាំរបស់ IMF ដែលទើបនឹងបាន ប្រកាសនាពេលថ្មីៗនេះ បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់វៀតណាមអាច សម្រេចបានចំនួន៦,៥%ចាប់តាំងពីពេលនេះដល់ឆ្នាំ២០២០ ក្នុងបរិបទដែលកើត មានឡើងកត្តាអវិជ្ជមានជាច្រើនពីខាងក្រៅ។ យថាទស្សន៍នៃកំណើនសេដ្ឋកិច្ច នឹងផ្អែកទៅលើកម្លាំងចលករនានាក្នុងស្រុក។

        IMF បានចាត់ទុកថា ស្ថានភាពប្រឈមមុខដាក់គ្នាពាណិជ្ជកម្ម អស្ថិរភាព ហិរញ្ញវត្ថុនិងលទ្ធិគាំពារពាណិជ្ជកម្មនិយម អាចប៉ះពាល់ដល់យថាទស្សន៍នៃ កំណើនសកល ក៏ដូចជាប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍនានា ដែល ក្នុងនោះមានប្រទេសវៀតណាមផង។

        ជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនត្រឹមតែគំរាមកំហែងទាញថយក្រោយកំណើនសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ ផ្គង់សកលទៀតផង។ ស្ថានភាពនេះបាន កំពុង ហើយនឹងបន្តជះឥទ្ធិពលយ៉ាង ស្មុគស្មាញលើវៀតណាម។ ក្នុងបរិបទនោះ IMF ចាត់ទុកថា វៀតណាមគួរតែបន្ត ដំណើរការយុទ្ធសាស្ត្រក្នុងរយៈពេលយូរអង្វែង ដោយផ្តោតទៅលើកំណែទម្រង់ សេដ្ឋកិច្ចនៅក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ