IMF ព្រមានថាសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងពេលវេលារសើប
(VOVWORLD) -លោកស្រី Christine Lagarde បានចាត់ទុកថា អាទិភាពជាបន្ទាន់គឺត្រូវដោះស្រាយស្ថានភាពតានតឹងខាងពាណិជ្ជកម្មនាបច្ចុប្បន្ននេះ ព្រមទាំងប្រមានថារាល់វិធានការតបតវិញអំពីពន្ធគយទៅវិញទៅមករវាងអាមេរិក និងចិន នឹងរិតរួតល្បឿនកំណើននៃខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរនេះនៃពិភពលោក ក៏ដូចជាសេដ្ឋកិច្ចសកលផងដែរ។
លោកស្រី Christine Lagarde អគ្គនាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ TTXVN) |
ខឿនសេដ្ឋកិច្ចសកលកំពុងស្ថិតក្នុង “ពេលវេលារលើប” ដែលតម្រូវឲ្យធនាគារកណ្ដាលនានាចាំបាច់ត្រូវរក្សានូវរាល់វិធានការលើកទឹកចិត្ត ហើយរដ្ឋាភិបាលនានាត្រូវដោះស្រាយនូវរាល់ការខ្វែងគំនិតគ្នាអំពីសេដ្ឋកិច្ច។ លោកស្រី Christine Lagarde អគ្គនាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រមានដូចច្នេះ កាលពីថ្ងៃទី ៥ ខែមិថុនាកន្លងទៅ។
លោកស្រី Christine Lagarde បានចាត់ទុកថា អាទិភាពជាបន្ទាន់គឺត្រូវដោះស្រាយស្ថានភាពតានតឹងខាងពាណិជ្ជកម្មនាបច្ចុប្បន្ននេះ ព្រមទាំងប្រមានថារាល់វិធានការតបតវិញអំពីពន្ធគយទៅវិញទៅមករវាងអាមេរិក និងចិន នឹងរិតរួតល្បឿនកំណើននៃខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរនេះនៃពិភពលោក ក៏ដូចជាសេដ្ឋកិច្ចសកលផងដែរ។
ប្រមុខ IMF រូបនេះក៏បានអំពាវនាវដល់រដ្ឋាភិបាលនានាជួយបន្ថយ ភាពតានតឹងខាងពាណិជ្ជកម្ម ក៏ដូចជាលុបចោល និងបញ្ជៀសការដាក់របាំង ពាណិជ្ជកម្មក្រោមគ្រប់រូបភាពផងដែរ៕