Interpol ស្វែងរកចាប់ខ្លួនបណ្ដាអតីតមន្ត្រីអ៊ុយក្រែនលើទូទាំងពិភពលោក

Interpol ស្វែងរកចាប់ខ្លួនបណ្ដាអតីតមន្ត្រីអ៊ុយក្រែនលើទូទាំងពិភពលោក - ảnh 1
អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych (រូបថត៖AP)


(VOVworld) - នាថ្ងៃទី១២ មករា អង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) បាន
ចេញផ្សាយបទស្វែងរកចាប់ខ្លួនដោយទ្រង់ទ្រាយទូទាំងពិភពលោកទៅលើអតីត
ប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych និងកូនប្រុសរបស់លោក រួម
ជាមួយមន្ត្រីជាច្រើនក្នុងរដ្ឋាភិបាលចាស់។តាមព័ត៏មានដែលបានប្រកាសលើ
website របស់ Interpol លោក Yanukovych អាយុ៦៤ឆ្នាំ ត្រូវស្ថាប័នយុត្តិធម៌អ៊ុយក្រែន
ដេញតាមដោយបណ្ដាការចោតប្រកាន់ក្នុងការប្រើប្រាស់ប្រភពមូលនិធិដោយខុស
ច្បាប់ អំពើពូករលួយ និងរំលោភសិទ្ធិអំណាច។កូនប្រុស១ក្នុងចំណោមកូនប្រុស
របស់លោក Yanukovych ត្រូវបានចាត់ទុកថា កំពុងជាម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិ
មានតំលៃស្មើនឹង៥០០លានដុល្លាអាមេរិក ខណៈដែលគាត់គ្រាន់តែធ្វើជាពេទ្យ
ធ្មេញប៉ុណ្ណោះ។ក្នុងបញ្ជីរាយនាមស្វែងរកចាប់ខ្លួនរបស់ Interpol នៅមានអតីត
នាយករដ្ឋមន្រ្តី Mykola Azarov និងអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Yuriy Kolobov៕

ប្រតិកម្មទៅវិញ

ផ្សេងៗ