IOC ប្រកាសពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ ជាផ្លូវការ
(VOVWORLD) - នាថ្ងៃទី ២៤ ខែមីនា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថា ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២១ ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19 នៅទូទាំងពិភពលោក។
IOC ប្រកាសពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ ជាផ្លូវការ (រូបថត៖ ABC News) |
យោងតាមផែនការពីដំបូង ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ០៩ ខែសីហា។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះបាននាំចេញបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃដដែល រវាងប្រធាន IOC លោក Thomas Bach និងនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo។ យោងតាមនោះ ភាគីទាំងពីរបានឯកភាពគ្នាថា ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូនេះ មិនមែនត្រូវលុបចោលនោះទេ ដោយគ្រាន់តែ ត្រូវពន្យារពេលរហូតដល់រដូវក្ដៅឆ្នាំក្រោយតែប៉ុណ្ណោះ ហើយព្រឹត្តិការណ៍នេះនឹងរក្សាដដែលឈ្មោះថា អូឡាំពិកតូក្យូ ២០២០ ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកនាយករដ្ឋមន្រ្តី Abe បានសង្កត់ធ្ងន់ថា ជប៉ុននឹងសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយ IOC ដើម្បីរៀបចំអូឡាំពិកឲ្យបានជោគជ័យនិងម៉ត់ចត់៕