IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs
|
IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs ក្នុងវិស័យថែទាំសុខភាពមាតានិងកុមារ |
(VOV)_” សិទ្ធិជាមូលដ្ឋានក្នុងការទទួលសេវាកម្មសុខាភិបាល៖ តួនាទីរបស់
រដ្ឋសភាក្នុងការដោះស្រាយបណ្ដាការលំបាកសាកល្បងដើម្បីធានាសុខភាពសំរាប់
មាតានិងកុមារ” នេះគឺជាប្រធានបទដែលបានយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនៃ
គណៈកម្មាធិការអចិន្ត្រៃយ៍អំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលបានប្រព្រឹត្ត
ទៅនៅរដ្ឋធានីហាណូយ ថ្ងៃទី៣១មិនា ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាពនៃម
ហាសន្និបាតសហភាពអន្តរសភាពិភពលោក លើកទី១៣២ (IPU-132) ។ក្នុងកិច្ច
ប្រជុំនេះ បណ្ដាដំណាងបានប្រមូលផ្តុំបំភ្លឺច្បាស់នូវតួនាទីរបស់សភា ក្នុងការដោះ
ស្រាយការលំបាកសាកល្បងជាសារវ័ន្ត ដើម្បីធានាការថែទាំសុខភាពសំរាប់នារី
និងកុមារ។ បណ្ដាដំណាងបានសង្កត់ធ្ងន់ទៅលើការជំរុញខ្លាំងព័ត៍មាន ឃោសនា
ប្រមូលផ្តុំហិរញ្ញវត្ថុ និងនាំចេញបណ្ដាការកំណត់ជាក់ស្ដែង អំពីការថែទាំសុខភាព
សំរាប់មាតានិងកុមារ។ លោកស្រី Libby Davies សមាជិកាសភាកាណាដា បាន
សង្កត់ធ្ងន់ថា៖
“ ក្នុងតួនាទីជាសមាជិកសភា យើងត្រូវយល់ដឹងអំពីសារសំខាន់នៃសការថែ
ទាំសុខភាពសំរាប់មាតា និងកុមារ ហើយពីនោះនាំចេញសំណូមពរ និងដាក់បញ្ជូល
ក្នុងច្បាប់។ ខ្ញុំសង្ឃឹមថា៖ បណ្ដាសមាជិកសភា IPU នឹងបន្តធ្វើសកម្មភាពយ៉ាង
សកម្ម ដើម្បីកុមារ និងស្ត្រីលើទូទាំងពិភពលោក ជាពិសេសក្រុមងាយរងគ្រោះ
ទទួលបានការថែទាំសុខភាពល្អបំផុត។”
ក៏ក្នុងថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍អំពីសន្តិភាព និងសន្តិសុខអន្តរ ជាតិ គណៈកម្មាធិការអចិន្ត្រៃយ៍អំពីការអភិវឌ្ឍន៍ចីរភាព ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម
នឹងអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីអំពីសង្គ្រាមតាមបណ្ដាញ់អ៊ីនធឺណែតនិង
បញ្ហាគ្រប់គ្រងប្រភពទឹក…លៗ៕
|
IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs ក្នុងវិស័យថែទាំសុខភាពមាតានិងកុមារ |