IS កំពុងចរចារបង្កើតសម្ព័ន្ធមិត្តជាមួយ Al Qaeda

(VOVworld)-ក្នុងបទសម្ភាសន៍មួយនាថ្ងៃទី១៧មេសា អនុប្រធានាធិបតីអ៊ីរ៉ាក់
លោក Ayad Allawi បានឲ្យដឹងថា អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
កំពុងជួប ចរចារជាមួយក្រុមភេរវកម្ម Al Qeada ដើម្បីបង្កើតសម្ព័ន្ធមិត្តមួយ ខណៈ
ដែលកងទ័ព អ៊ីរ៉ាក់និងសម្ព័ន្ធមិត្តមានលទ្ធភាពវាយបណ្តេញពួក IS ចេញពីទីក្រុង
Mosul។ លោក Ayad Allawi បានអះអាងថា រាល់ការពិភាក្សានិងជួបសន្ទនារវាងមេ
ដឹកនាំ IS Abu Bakr al Baghdadi និងមេដឹកនាំ Al Qeada បានដំណើរការហើយ ប៉ុន្តែ
លោករូបនេះ បានបន្ថែមថា មិនបានដឹងខ្លឹមសារលម្អិតនៃកិច្ចចរចារវាងIS និង Al
Qeada នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ