|
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅ Nahrawan នាថ្ងៃទី៣០ មេសា
(រូបថត៖AFP/TTXVN) |
(VOVworld) - អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ទទួលស្គាល់ថា បានដំណើរការ
វាយប្រហារថ្មីនៅតំបន់ភាគខាងត្បូងអ៊ីរ៉ាក់នាថ្ងៃទី១ ឧសភា ដែលបណ្ដាលឲ្យមនុស្ស
យ៉ាងហោចណាស់៣៣នាក់ស្លាប់និង៧៥នាក់រងរបួស។ក្នុងសេចក្ដី ប្រកាសមួយ
ដែលបានបង្ហោះតាមបណ្ដាញសង្គម IS បានឲ្យដឹងថា មុខសញ្ញា ចំនួន២ដែលធ្វើ
ការវាយប្រហារអត្តឃាតបានបំផ្ទុះរថយន្តបង្កប់គ្រាប់បែកតម្រង់ ទៅលើកងកម្លាំង
សន្តិសុខនៅទីក្រុង Samawa របស់អ៊ីរ៉ាក់។
ក្នុងពេលនោះ ក្រសួងការពារជាតិបារាំងបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី
២៩ និងទី៣០ មេសា កងទ័ពបារាំងនិងអាមេរិកបានដំណើរការវាយប្រហារតាម
ជើងអាកាសតម្រង់ទៅលើមូលដ្ឋានភស្តុភារសំខាន់មួយនៃអង្គការ IS នៅអ៊ីរ៉ាក់។
នេះជាទីតាំងសំខាន់ដែលពួក IS ប្រើប្រាស់ដើម្បីផលិតគ្រាប់បែកនិងឧបករណ៍
ផ្ទុះក្នុងការវាយប្រហារអត្តឃាត៕