IS ទទួលខុសត្រូវចំពោះការវាយប្រហារនៅលើអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន
(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មាន Amaq របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានឲ្យ ដឹងថា ក្រុមនេះបានទទួលខុសត្រូវចំពោះការការបំផ្ទុះគ្រាប់បែក អត្តឃាតដែល មិនបានសម្រេចកាលពីនៅថ្ងៃទី ២២ ខែកក្កដាដោយសំដៅលើអនុប្រធានា ធិបតីអាហ្វហ្គានីស្ថាន លោក Abdul Rashid Dostum នៅជិតព្រលានយន្តហោះ Kabul។
IS ទទួលខុសត្រូវចំពោះការវាយប្រហារនៅលើអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន |
លោក Abdul Rashid Dostum បានក្លាយជាគោលដៅនៃការវាយប្រហារចំថ្ងៃ ដែលលោកបានវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីការនិរទេសខ្លួននៅប្រទេសទួរគីក្នុងរយៈពេលជាង១ឆ្នាំ។ យោងតាម Amaq ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្ទុះនៅឯពិធីទទួលលោក Abdul Rashid Dostum ក្រៅពីនេះគេ ក៏មិនឲ្យដឹង បន្ថែមព័ត៌មានលម្អិតណាទៀតឡើយ។ លោក Abdul Rashid Dostum មិនត្រូវរងរបួសឡើយដោយសារធ្វើដំណើរក្នុងរថពាសដែក ក៏ប៉ុន្តែ ការវាយប្រហារនេះ បានសម្លាប់មនុស្ស ១៤ នាក់និងរងរបួស ៥០ នាក់ ៕