IS ទទួលស្គាល់ថា ខ្លួនបានបង្កឡើងការបំផ្ទុះនៅជិតគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅរដ្ឋធានីកាប៊ុលប្រទេសអាហ្គានីស្ថាន
(VOVWORLD) - អង្គការភេរវកម្ម “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាស នាថ្ងៃទី២៩ ខែតុលា បានទទួលស្គាល់ថា ខ្លួនបានបង្កឡើងការបំផ្ទុះគ្រាប់បែកនៅជិតគណៈកម្មាធិការរៀបចំការបោះឆ្នោត (IEC) នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្គានីស្ថាន។
អ្នកបំផ្ទុះគ្រាប់បែកបានបានបំផ្តុះគ្រាប់បែកដាក់នៅក្នុងអាវក្រៅរបស់គេ បន្ទាប់ពីខិតមកជិតរថយន្តសាធារណៈមួយចំនួននៅជិតគណៈកម្មាធិការ IEC។ ការបំផ្ទុះនេះបានបង្កអោយមនុស្សយ៉ាងហោចណាស់៦នាក់រងរបួស។
ករណីវាយប្រហារនេះបានកើតមានឡើងបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានៅអាហ្គានីស្ថាន។ ចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃទី២០ខែតុលាកន្លងទៅ អំពើហឹង្សាបានបង្កអោយឲ្យមនុស្សរាប់រយនាក់ត្រូវស្លាប់និងរងរបួស៕