IS បញ្ជាក់ការទទួលខុសត្រូវចំពោះករណីវាយប្រហារទៅលើព្រះវិហារនៅ ប៉ាគីស្ថាន

(VOVWORLD) - អង្គការ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាស នាថ្ងៃទី១៧ ធ្នូ បានបញ្ជាក់ការទទួលខុសត្រូវចំពោះករណីវាយប្រហារទៅលើព្រះវិហារគ្រីស្ទសាសនានៅទីក្រុង Quetta របស់ប៉ាគីស្ថានដែលបណ្ដាលឲ្យ

មនុស្សជាង៥០នាក់ត្រូវស្លាប់និងរង របួស។

IS បញ្ជាក់ការទទួលខុសត្រូវចំពោះករណីវាយប្រហារទៅលើព្រះវិហារនៅ ប៉ាគីស្ថាន - ảnh 1កន្លែងកើតហេតុនៃករណីវាយប្រហារនៅព្រះវិហារ Quetta កាលពីថ្ងៃទី១៧ ធ្នូ (រូបថត៖ Xinhua/TTXVN)

 ទីភ្នាក់ងារសារព័ត៌មាន Amaq របស់ IS បានបង្ហោះសេចក្ដីថ្លែងការណ៍ មួយ ដែលក្នុងនោះ

លើកច្បាស់ថា សមាជិក IS ចំនួន២នាក់បានដំណើរការវាយ ប្រហារពោលខាងលើ ប៉ុន្តែមិនបាន

បង្ហាញនូវភស្តុតាងឡើយ។ ក្នុងពេលនោះ មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានឲ្យដឹងថា មានខ្មាន់កាំភ្លើងចំនួន

៤នាក់បានវាយប្រហារ ទៅលើព្រះវិហារពោលខាងលើ នៅពេលមានមនុស្សចំនួន៥០០

នាក់កំពុងចូលរួម ពិធីបួងសួងមុននឹងបុណ្យណូអែល។ មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់ និង៤៥នាក់ទៀតត្រូវរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ