IS បានប្រកាសខ្សែវីដេអូសម្លាប់ពលរដ្ឋអាមេរិកនិងទាហានស៊ីរីជាច្រើន

IS បានប្រកាសខ្សែវីដេអូសម្លាប់ពលរដ្ឋអាមេរិកនិងទាហានស៊ីរីជាច្រើន - ảnh 1
IS បានប្រកាសខ្សែវីដេអូសម្លាប់ពលរដ្ឋអាមេរិកនិងទាហានស៊ីរីជាច្រើន (AP)

        Vovworld-នាថ្ងៃទី១៦វិច្ឆិកាកំលាំងរដ្ឋឥស្លាមស្វ័យប្រកាស IS បាន​ប្រកាស​
ខ្សែវីដេអូថតការសម្លាប់បុគ្គលិកជួយឧបត្ថម្ភមនុស្សធម៍អាមេរិក Peter Kassing។
ប្រសិនបើខ្សែវីដេអូនេះបានបញ្ជាក់ នេះនឹងជាពលរដ្ឋអាមេរិកទី៣​ត្រូវ​កំលាំង
ជ្រុលនិយមនេះសម្លាប់បន្ទាប់ពីអ្នកកាសែត២នាក់មុននោះ។ Peter Kassing ធ្វើ
ការងារជួយឧបត្ថម្ភនៅស៊ីរីតាមរយៈអង្គការជួយឧបត្ថម្ភនិងទប់ទល់​បន្ទាន់ពិសេស
សំដៅជួយឧបត្ថម្ភប្រជាជនស៊ីរី។ ​លោកត្រូវចាប់ជំរិតនាខែតុលា​ឆ្នាំ២០១៣ក្នុង
ពេលកំពុងធ្វើដំណើរទៅទីក្រុង Deir Al Zor នៅភាគខាងកើតស៊ីរី។ ​ក្នុងខ្សែ​វីដេអូ
ពោលខាងលើ IS បានថតការសម្លាប់មនុស្សចំនួន១៨នាក់ដែលបានចាត់​ទុកជា
ទាហានរដ្ឋាភិបាលស៊ីរី។ ​ប្រតិកម្មចំពោះករណីពោលខាងលើ នាយករដ្ឋមន្ត្រី
​អង់គ្លេសលោក David Cameron បានផ្ញើរសេចក្តីរំលែកទុក្ខដល់​គ្រួសារជនរងគ្រោះ
តាមរយៈបណ្ដាញ Twitter។ នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានថ្កោល
ទោសនេះជាសកម្មភាពឃោឃៅព្រៃផ្សៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ