IS ប្រកាសថាបានអនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់

IS ប្រកាសថាបានអនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់ - ảnh 1
កន្លែងកើតហេតុនៃការវាយប្រហារនៅSadr City​ ប្រទេសអ៊ីរ៉ាក់នាថ្ងៃទី២៨ កុម្ភៈ (រូបថត៖AFP/TTXVN)

(VOVworld) - កងកម្លាំងរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនាថ្ងៃទី២៨ កុម្ភៈ បានទទួល
ស្គាល់អំពីការវាយប្រហារដោយគ្រាប់បែកចំនួន២នៅរដ្ឋធានីបាដាដនាថ្ងៃដដែល
មុននោះ ដែលបណ្ដាលឲ្យមនុស្សចំនួន៧០នាក់ស្លាប់និង១០០នាក់រង របួស។ការ
វាយប្រហារទាំងពីរនេះប្រព្រឹត្តទៅនៅផ្សារប្រជុំជនដែលប្រមូលផ្ដុំ ប្រជាពលរដ្ឋ
យ៉ាងច្រើនកុះករនៅប៉ែកខាងកើតក្រុងបាដាដ។តាមសមត្ថកិច្ចថា ក្រុមជនដៃដល់
បានដំណើរការបំផ្ទុះរថយន្តដំបូងសំដៅទាក់ទាញការយកចិត្តទុក ដាក់របស់កង
កម្លាំងសន្តិសុខនិងប្រជាពលរដ្ឋ ហើយបន្ទាប់នោះអនុវត្តការវាយ ប្រហារអត្ថឃាត
ដោយគ្រាប់បែកទី២សំដៅបង្កការស្លាប់និងរងរបួសជាច្រើនថែម ទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ