IS ផ្សាយវីដេអ៊ូរគំរាមកំហែងថ្មីមួយស្តីអំពីចំណាប់ខ្មាំងអ្នកបើកយន្តហោះជាពលរដ្ឋ Jordan


IS ផ្សាយវីដេអ៊ូរគំរាមកំហែងថ្មីមួយស្តីអំពីចំណាប់ខ្មាំងអ្នកបើកយន្តហោះជាពលរដ្ឋ Jordan - ảnh 1
IS ផ្សាយវីដេអ៊ូរគំរាមកំហែងថ្មីមួយស្តីអំពីចំណាប់ខ្មាំងអ្នកបើកយន្តហោះជាពលរដ្ឋ Jordan
(Image: VOV)

(VOVworld) – នាថ្ងៃទី ២៩ មករា កំលាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានផ្សាយវីដេអ៊ូរថ្មី មួយលើបណ្ដាញ  Twitter ក្នុងនោះ ពួកគេបានប្រើប្រាស់ចំណាប់ខ្មាំងជាជនជប៉ុន លោក
Kenji Goto ដើម្បីផ្ញើរសារគំរាមកំហែងថ្មីស្តីអំពីការសម្លាប់អ្នកបើកយន្តហោះជាជន Jordan
លោក Maaz al Kassasbeh ក្នុងករណី Jordan មិនដោះលែងស្ត្រីសកម្មជនប្រដាប់អាវុធសង្គ្រាម
សាសនា Sajida al-Rishawi ដែលកំពុងចាប់ឃុំខ្លួននៅប្រទេសនេះ។ នាថ្ងៃទី ២៨ មករា រដ្ឋមន្ត្រីការបរទេស​ Jordan លោក Nasser Judeh បានឲ្យដឹងថា៖ ប្រទេសនេះកំពុងរងចាំ IS ផ្តល់ភ័ស្តុតាងដែលបង្ហាញថា៖ អ្នកបើកយន្តហោះ Al Kassasbeh នៅរល់។ លោក Judeh ក៏បានបដិសេដព័ត៌មានអំពីការដែល អ្នកទោស al-Rishawi ត្រូវបានបញ្ជូនទៅកាន់ស៊ីរីដើម្បី ផ្តោះប្តូរចំណាប់ខ្មាំង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ