|
ទាហានអ៊ីរ៉ាក់ធ្វើការយាមល្បាតនៅខ្សែផ្លូវមួយនៅប៉ែកខាងលិចទីក្រុង Mosul ក្រោយពីដណ្ដើមយកវិញតំបន់នេះកាលពីថ្ងៃទី២១ មេសា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៣ មេសា ក្រុមខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS)
ស្វ័យប្រកាសដែលស្លៀកពាក់ឯកសណ្ឋានសឹកក្លែងបន្លំជាទាហានកងទ័ពអ៊ីរ៉ាក់
បានធ្វើការវាយឆ្មក់ទៅលើក្រុមរថយន្តដឹកជញ្ជូនទាហាននៅជិតទីរួមខេត្ត Rutba
ជាប់ព្រំដែនជាមួយហ្ស៊កដានី។ករណីវាយឆ្មក់នេះបានបណ្ដាលឲ្យបុគ្គលិកសន្តិសុខ
១០រូបត្រូវស្លាប់និង២០នាក់ទៀតត្រូវរងរបួស។ ក្នុងពេលនោះ អ្នកដឹកនាំទីរួមខេត្ត
Rutba លោក Imad al-Dulaimi បានឲ្យដឹងថា បុគ្គលិកសន្តិសុខចំនួន៣នាក់ទៀតបាន
បាត់ខ្លួនហើយមានការសង្ស័យថា គេត្រូវ បានពួក IS ចាប់ពង្រត់ក្នុងករណីវាយឆ្មក់
ពោលខាងលើ៕