IS សម្លាប់បុគ្គលិកសន្តិសុខអ៊ីរ៉ាក់រាប់សិបនាក់
(VOV)_នាថ្ងៃទី២មិនា ក្រុមរដ្ឋឥស្លាមស្វ័យប្រកាស IS បានសម្លាប់បុគ្គលិកសន្តិសុខចំនួន៣០នាក់នៅភាគខាងលិចអ៊ីរ៉ាក់។ មុននោះ នាខែកុម្ភះ IS ក៏បាន សម្លាប់មនុស្សរាប់សិបនាក់ បន្ទាប់ពីដំណើការវាយប្រហារទៅលើតំបន់ Al
Baghdadi និងមូលដ្ឋានកងទ័ពជើងអាកាស Ain Al Asad ។
|
IS សម្លាប់បុគ្គលិកសន្តិសុខអ៊ីរ៉ាក់រាប់សិបនាក់ |
ក្នុងរបាយការណ៍អចិន្ត្រៃយ៍ដែលបានប្រកាសនាពេលថ្មីៗនេះ មជ្ឈមណ្ឌលព័ត៍
មាននៃអង្គការសហប្រជាជាតិ ប្រចាំនៅTehran បានអោយដឹងថា៖IS បានល្មើស
លើបទ ឧក្រិដ្ឋប្រល័យពូជសាសន៍ ដោយបានសម្លាប់ជនស៊ីវិលចំនួន១១៦០០នាក់ និងធ្វើរងរបួសមនុស្សចំនួនជិត២២ពាន់នាក់ទៀត ពីថ្ងៃទី១មករាដល់ថ្ងៃទី១០ធ្នូឆ្នាំ
២០១៤៕