IS សម្លាប់សកម្មជនសារព័ត៌មាន៥នាក់

IS សម្លាប់សកម្មជនសារព័ត៌មាន៥នាក់ - ảnh 1
អង្គការ IS សម្លាប់ចំណាប់ខ្មាំង (រូបថត៖AFP/TTXVN)

(VOVworld) - អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនាថ្ងៃទី២៦ មិថុនា បាន
ប្រកាសខ្សែ វីដេអូខ្លីមួយអំពីការសម្លាប់សកម្មជនសារព័ត៌មានចំនួន៥នាក់ដែល
កំពុងធ្វើការនៅទីក្រុងប៉ែកខាងកើតស៊ីរីក្រោមការកាន់កាប់របស់ IS។ខ្សែ វីដេអូនេះ
ត្រូវបានផ្សាយលើអ៊ីនធឺណែតនាថ្ងៃទី២៦ មិថុនា ប៉ុន្តែអង្គការឃ្លាំ មើលសិទ្ធិមនុស្ស
ស៊ីរី (SOHR) ចាត់ទុកថា សកម្មជនទាំងនេះត្រូវបានពួក IS ចាប់ ខ្លួនដាក់ពន្ធនាគារ
ចាប់តាំងពីខែតុលាឆ្នាំ២០១៥ហើយត្រូវបានសម្លាប់កាលពីខែតុលាក្នុងឆ្នាំតែមួយ។
ខ្សែថតវីដេអូពោលខាងលើត្រូវបានផ្សាយលើអ៊ីនធឺណែតក្នុងកាលៈទេសៈដែល
IS កំពុងប្រឈមមុខនឹងបរាជ័យដ៏ធ្ងន់ធ្ងរដោយការវាយ ប្រហាររបស់ប្រទេស
ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ