|
ពួកជ្រុលនិយម ISIL កំពុងកាន់កាប់តំបន់ធំធេង១នៅអ៊ីរ៉ាក់
(រូបថតៈ TTVXN) |
(VOVworld)-សភាពការណ៍សឹកនៅអ៊ីរ៉ាក់កាន់តែតានតឹងឡើងខ្លាំង បន្ទាប់ពីក្រុម
“រដ្ឋ ឥស្លាមអ៊ីរ៉ាក់និងតំបន់ Levant” (ISIL) បានពង្រីកសកម្មភាពវាយប្រហារលើ
បណ្តាខេត្ត យុទ្ធសាស្រ្ត។នាថ្ងៃទី១កក្កដា ISIL បានទន្រ្ទានកាន់កាប់ទីរួមស្រុក
al-Bukamal នៅខាងកើតស៊ីរី ដែលជាប់ព្រំដែនជាមួយអ៊ីរ៉ាក់។
ក្នុងសេចក្តីថ្លែងការណ៍១ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យ
ដឹងថា ក្រោយពីបានទន្ទ្រានកាន់កាប់ទីរួមស្រុក al-Bukamal រួចមក ISIL មានឧ
បាយកល វាយ ប្រហារទៅលើទីរួមស្រុក al-Shahel ជាបន្ទាយសំខាន់របស់ទីក្រុង
al-Nursa និងជា ទីតាំងព្រំដែនយុទ្ធសាស្រ្តរវាងស៊ីរីនិងអ៊ីរ៉ាក់។
ឧបាយកលពង្រីកឥទ្ធិពលរបស់ ISIL បានបង្កការព្រួបារម្ភ អំពីរាល់ការប៉ះទង្គិច រវាងISILជាមួយបណ្តាក្រុមឥស្លាមដទៃទៀត។ សព្វថ្ងៃ ក្រុម ISIL កំពុងទន្ទ្រានកាន់
កាប់តំបន់ដ៏ធំ១ដែលអូសបន្លាយពីទីរួមស្រុក Nineveh ផ្នែក១របស់តំបន់ខាងលិច
al-Anbar ដល់ជាយទីក្រុង Aleppo ភាគខាងកើតរបស់ស៊ីរី៕