Jordan វាយប្រហារតាមជើងអាកាសកំទេចជនប្រដាប់អាវុធ IS នៅអ៊ីរ៉ាក់ចំនួន៥៥នាក់
|
រូបថតៈ Getty images |
(VOVworld)-នាថ្ងៃទី៤កុម្ភៈ កងទ័ព Jordan បានដំណើការវាយប្រហារតាមជើង អាកាសតម្រង់ទៅលើគោលដៅនៃអង្គការរដ្ឋអ៊ីស្លាម (IS)ស្វ័យប្រកាសលើទឹកដី
អ៊ីរ៉ាក់ កំទេចបានជនប្រដាប់អាវុធចំនួន៥៥នាក់ក្នុងនោះមានមេដឹកនាំ IS មួយ
នាក់។ យុទ្ធនាការពោលខាងលើបានប្រព្រឹត្តទៅក្រោយប៉ុន្មាននាទី ខណៈ ពេល
ព្រះមហាក្សក្រ Jordan Adullah II បានបញ្ជាឲ្យតបតវិញយ៉ាងខ្លាំងក្លារ ការ ដែល
IS សម្លាប់អ្នកបើកយន្តហោះ Maaz al-Kassasbeh ត្រូវចាប់ឃុំខ្លួនមុននោះ ។ ក្នុង
ថ្ងៃដដែល អ្នកនាំពាក្យរបស់រដ្ឋាភិបាល Jordan ឲ្យដឹងថា Amman នឹង ជម្រុញ
តួនាទីរបស់ប្រទេសនេះក្នុងការប្រយុទ្ធជាមួយ IS ដោយបណ្តាវិធានការ យោធា
ចាំបាច់។
ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត គ្រឹះស្ថានបោះពុម្ភកាសែត “Het Lasste
Nieuws”របស់បែលហ្សីក នាថ្ងៃទី៤កុម្ភៈទទួលបានសំបុត្រគំរាមកំហែងថា “អ្វីៗ កើតមានឡើងនៅបារាំងនឹងកើតមានឡើងនៅបែលហ្ស៊ីកដែរ”។ តាមវិទ្យុសម្លេង
BNR របស់បែលហ្ស៊ីកថា សំបុត្រនេះដាស់តឿនថា ពួកឧទ្ទាម IS មានផែនការ សងសឹកចំពោះរដ្ឋអំណាចប្រុសសែលដោយសារមានគោលជំហរប្រឆាំងអ៊ីស្លាម
នៅប្រទេសនេះ៕