KDB មានគោលបំណងរួមចំណែកថែមទៀតចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម

KDB មានគោលបំណងរួមចំណែកថែមទៀតចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម - ảnh 1
​ប្រធាននិងជាអគ្គនាយកធនាគារអភិវឌ្ឍន៍កូរ៉េខាងត្បូង (KDB) លោក  Lee Dong Geol និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc​(VNA)


(VOVworld) – នារៀសលថ្ងៃទី ១៧ មេសា​នៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយប្រធាននិងជាអគ្គនាយកធនាគារអភិវឌ្ឍន៍កូរ៉េខាងត្បូង (KDB) លោក  Lee Dong Geol នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc សង្ឃឹមថា៖ KDB នឹងបន្តជំរុញមជ្ឈដ្ឋានសហគ្រិនកូរ៉េខាងត្បូងបោះទុនវិនិយោគចូលក្នុងវិស័យផលិតកម្មពាណិជ្ជកម្មវៀតណាម។ រីឯខ្លួនវិញ លោក  Lee Dong Geol បានឲ្យដឹងថា៖ មជ្ឈដ្ឋានសហគ្រិនកូរ៉េខាងត្បូងយកចិត្តទុកដាក់ពិសេសដល់ទីផ្សារវៀតណាម។ KDB បានវិនិយោគប្រាក់ចំនួន ៨ ពាន់លានដុល្លាអាមេរិកនៅវៀតណាម ហើយ កំពុងមានគំរោងការណ៍ថ្មីមួយចំនួនដែលនឹងអនុវត្តនាពេលខាងមុខនេះ។ លោក  Lee Dong Geol បានអះអាងថា៖ KDB មានគោលបំណងរួមវិភាគទានច្រើនថែមទៀតចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ