KOICA ផ្ដល់ជំនួយឧបត្ថម្ភចំនួន១៣លានដុល្លាអាមេរិកសម្រាប់កសាង “ទីក្រុងហ្វេវប្បធម៌និងទេសចរណ៍ឆ្លាតវៃ”
(VOVWORLD) - គម្រោងនេះមានដើមទុនសរុប១៤,៨លានដុល្លាអាមេរិក ដែលបាន អនុវត្តក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ក្នុងនោះ KOICA ឧបត្ថម្ភទុន ១៣ លានដុល្លា ហើយចំណែកនៅសល់គឺទុនបដិភាគរបស់ខេត្ត Thua Thien Hue។
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា។ (រូបថត៖ VGP) |
នារសៀលថ្ងៃទី២១ មករា គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue និងស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) បានចុះ ហត្ថលេខាលើឯកសារផ្លាស់ប្ដូរទៅវិញទៅមកស្ដីពីគម្រោង “កសាងទីក្រុង ហ្វេវប្បធម៌និងទេសចរណ៍ឆ្លាតវៃ”។
គម្រោងនេះមានដើមទុនសរុប១៤,៨លានដុល្លាអាមេរិក ដែលបាន អនុវត្តក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ក្នុងនោះ KOICA ឧបត្ថម្ភទុន ១៣ លានដុល្លា ហើយចំណែកនៅសល់គឺទុនបដិភាគរបស់ខេត្ត Thua Thien Hue។
គម្រោងនេះគឺសំដៅអភិវឌ្ឍផ្នែកទេសចរណ៍នៃទីក្រុងហ្វេ ហើយ កសាងប្រព័ន្ធព័ត៌មានទេសចរណ៍ឆ្លាតវៃ ព្រមទាំងអភិវឌ្ឍមជ្ឈមណ្ឌលទេស ចរណ៍វប្បធម៌និងពង្រីកលំហដើរថ្មើជើងនៅទីក្រុងហ្វេផងដែរ៕