Kon Tum យកចិត្តទុកដាក់ជាពិសេសសំរាប់ការងារកាត់បន្ថយភាពក្រីក្រ
|
នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Kon Tum (http://baodientu.chinhphu.vn/) |
(VOV)_នារសៀលថ្ងៃទី ៣០តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោកNguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Kon Tum ស្ដីពី សភាពការណ៍អនុវត្តបណ្ដាភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងតំបន់។ ថ្លែងមតិ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើថ្នាក់ដឹកនាំខេត្ត Kon Tum បន្ត
ពង្រីក រាល់លទ្ធផលដែលទទួលបាន ឆ្លៀតយកឧត្តមភាពទាំងឡាយ ខំប្រឹងប្រែង
សម្រេចល្អនូវរាល់គោលដៅ ភារកិ្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលបានដាក់
ចេញ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើខេត្ត Kon Tum ត្រូវយកចិត្តទុកដាក់
ជា ពិសេសដល់ការងារកាត់បន្ថយភាពក្រីក្រតាមទិសលឿននិងចីរភាព អនុវត្តបណ្ដា
គោល នយោបាយធានាសុខុមាលភាពសង្គមព្រមៗគ្នា លើកស្ទូយជីវភាពរស់ នៅ របស់ប្រជាជន ពិសេសគឺបណ្ដាជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាលរបស់ខេត្ត…ល៕