Lam Dong ត្រៀមរៀបចំមហោស្រពផ្កា Da Lat ប្រកបដោយសុវត្ថិភាព និង​គួរឱ្យ​ចាប់អារម្មណ៍

(VOVWORLD) - រួមជាមួយនឹងកម្មវិធីសំខាន់ៗដែលប្រព្រឹត្តទៅនៅទីក្រុង Da Lat នោះ កម្មវិធីផ្សេងៗចំនួន ៤០ ក៏នឹងប្រព្រឹត្តិទៅនៅក្នុងភូមិសាស្ត្រនានាក្នុងខេត្ត។
Lam Dong ត្រៀមរៀបចំមហោស្រពផ្កា Da Lat ប្រកបដោយសុវត្ថិភាព និង​គួរឱ្យ​ចាប់អារម្មណ៍ - ảnh 1 Da Lat ត្រៀមរៀបចំមហោស្រពផ្កា Da Lat ប្រកបដោយសុវត្ថិភាព
 

មហោស្រពផ្កា Da Lat លើកទី ៩ ឆ្នាំ ២០២២ ត្រូវបានខេត្ត Lam Dong ត្រៀមរៀបចំហើយ។ នាបច្ចុប្បន្ននេះ ប្រជាជន និងគ្រឹះស្ថានសេវាកម្មទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានកំពុងត្រៀមរៀបចំលក្ខខ័ណ្ឌចាំបាច់យ៉ាងប្រញាប់ប្រញាល់ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។

ដោយប្រធានបទ "Da Lat - ទីក្រុងនៃរដូវផ្កាទាំងបួន" មហោស្រពផ្កា Da Lat លើកទី ៩ ឆ្នាំ ២០២២ ប្រព្រឹត្តិទៅក្នុងរយៈពេល ២ ខែ ចាប់ពីថ្ងៃទី ១ វិច្ឆិកា ដល់ថ្ងៃទី ៣១ ធ្នូ។ រួមជាមួយនឹងកម្មវិធីសំខាន់ៗដែលប្រព្រឹត្តទៅនៅទីក្រុង Da Lat នោះ កម្មវិធីផ្សេងៗចំនួន ៤០ ក៏នឹងប្រព្រឹត្តិទៅនៅក្នុងភូមិសាស្ត្រនានាក្នុងខេត្ត។ នាបច្ចុប្បន្ន ខេត្ត Lam Dong បានត្រៀមខ្លួនជាស្រេចសម្រាប់សកម្មភាពជួយជ្រោមជ្រែង ដើម្បីធានាមហោស្រពនេះប្រព្រឹត្តិទៅប្រកបដោយសុវត្ថិភាព និងមានគុណភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ