Meta សហការជាមួយមជ្ឈមណ្ឌលនវានុវត្តភាពជាតិ ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនៅវៀតណាម

(VOVWORLD) - តាមកិច្ចព្រមព្រៀង Meta សន្យាជួយឧបត្ថម្ភមជ្ឈមណ្ឌលក្នុងសកម្មភាពជាច្រើន ជាពិសេសគម្រោងនវានុវត្តភាពពាក់ព័ន្ធដល់វិស័យបរិស្ថានសម្រាប់តំបន់មេគង្គ រួមទាំងឡាវ និងកម្ពុជា ដោយមានគោលដៅនាំយកមជ្ឈមណ្ឌលនវានុវត្តភាពជាតិ ឲ្យក្លាយជាមជ្ឈមណ្ឌលនវានុវត្តភាពនៃអនុតំបន់ទន្លេមេគង្គទាំងមូល។ 

Meta សហការជាមួយមជ្ឈមណ្ឌលនវានុវត្តភាពជាតិ ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនៅវៀតណាម - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Meta និង
មជ្ឈមណ្ឌល NIC។ (រូបថត៖ NIC)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអមដំណើរលោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោននាពេល កន្លងទៅ សម្ព័ន្ធក្រុមហ៊ុន Meta របស់អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល នវានុវត្តភាពជាតិ (NIC) ដើម្បីជំរុញសកម្មភាព នវានុវត្តភាព និងការផ្លាស់ប្តូរឌីជីថលសម្រាប់ សហគ្រាស សំដៅជួយឧបត្ថម្ភការ ស្ដារសេដ្ឋកិច្ចវៀតណាមឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩។ តាមកិច្ចព្រមព្រៀង Meta សន្យាជួយឧបត្ថម្ភមជ្ឈមណ្ឌលក្នុងសកម្មភាពជាច្រើន ជាពិសេសគម្រោងនវានុវត្តភាពពាក់ព័ន្ធដល់វិស័យបរិស្ថានសម្រាប់តំបន់មេគង្គ រួមទាំងឡាវ និងកម្ពុជា ដោយមានគោលដៅនាំយកមជ្ឈមណ្ឌលនវានុវត្តភាពជាតិ ឲ្យក្លាយជាមជ្ឈមណ្ឌលនវានុវត្តភាពនៃអនុតំបន់ទន្លេមេគង្គទាំងមូល។ នាពេលខាង មុខ Meta មានបំណងចង់បន្តពង្រីកវត្តមានរបស់ខ្លួននៅវៀតណាម ហើយជួយឧបត្ថម្ភ វៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ជាពិសេសសម្រាប់សហគ្រាស និងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ