Micro Dragon - ផ្កាយរណបផលិតដោយជនជាតិវៀតណាមនឹងត្រូវបានបាញ់ បង្ហោះចូលក្នុងគន្លងតារាវិថីនាខែធ្នូខាងមុខ
(VOVWORLD) - បណ្ឌិត Pham Anh Tuan អគ្គនាយកនៃមជ្ឈមណ្ឌលអវកាសវៀតណាម (VNSC) បានឲ្យដឹងថា តាមគម្រោង នាចុងខែធ្នូខាងមុខនេះ ផ្កាយរណប Micro Dragon ដែលបានផលិត រួមបញ្ចូលនិងសាកពិសោធន៍ដោយអនុបណ្ឌិតជនជាតិ វៀតណាមប្រមាណ៣៦រូបនោះ នឹងត្រូវបានកាំជ្រួច Epsilon របស់ជប៉ុនបង្ហោះ ចូលក្នុងគន្លងតារាវិថី។ នេះជារបត់សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍ផ្កាយ រណប “Made in Vietnam” ដោយ VNSC អនុវត្តន៍។
អនុបណ្ឌិតវៀតណាមផលិតផ្កាយរណប Micro Dragon នៅប្រទេសជប៉ុន (រូបថត៖ VNSC) |
Micro Dragon ជាផ្កាយរណបសង្កេតតាមដានផែនដីដែលមានទម្ងន់ប្រមាណ៥០គីឡូក្រាម ទំហំ ៥០ x ៥០ x ៥០ សាំងទីម៉ែត្រ។ តាមគម្រោង Micro Dragon នឹងធ្វើសកម្មភាពនៅក្នុងគន្លងតារាវិថីក្នុងរយៈពេលយ៉ាងហោចណាស់១ឆ្នាំ និងអាចអូសបន្លាយរហូតដល់២ឆ្នាំតែម្ដង។ ផ្កាយរណបនេះមានភារកិច្ចសង្កេតតាមដានតំបន់ឆ្នេរសមុទ្រ សំដៅវាយតម្លៃចំពោះគុណភាពទឹក កំណត់ទីតាំងនៃប្រភពជលផល ដើម្បីបម្រើផ្នែកចិញ្ចឹមជលផលវៀតណាម។
សម្រេចរួចនាចុងឆ្នាំ២០១៧ ប៉ុន្តែ Micro Dragon ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យដ៏ហ្មត់ចត់នៃស្ថាប័នអវកាសជប៉ុន។ បន្ទាប់ពីឆ្លងកាត់ការសាកពិសោធន៍ ផ្កាយរណបនេះត្រូវបានប្រគល់លិខិតអនុញ្ញាតឲ្យបង្ហោះទៅក្នុងអវកាស៕