Microsoft មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមសម្រាប់ការផ្លាស់ប្តូរឌីជីថល

(VOVWORLD) -ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា Microsoft នឹងអនុវត្តន៍កម្មវិធីនានានៅវៀតណាមប្រកបដោយប្រសិទ្ធភាព និងរួមចំណែកផ្តល់អនុសាសន៍សម្រាប់វៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីផ្លាស់ប្តូរឌីជីថល កសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។ 
Microsoft មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមសម្រាប់ការផ្លាស់ប្តូរឌីជីថល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Sandy Gupta អនុប្រធាននិងជានាយកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបជាមួយលោក Sandy Gupta អនុប្រធាននិងជានាយកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក និងថ្នាក់ដឹកនាំនៃសាជីវកម្ម Microsoft នាព្រឹកថ្ងៃទី ១៧ ឧសភា នៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះក្រុមហ៊ុន Microsoft ដែលសម្រេចបានសមិទ្ធផលប្រកបដោយជោគជ័យជាច្រើននាពេលកន្លងមក   និងកំពុងអនុវត្តន៍កម្មវិធីផ្លាស់ប្តូរឌីជីថលជាសកល ក្នុងនោះមានវៀតណាមផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា Microsoft នឹងអនុវត្តន៍កម្មវិធីនានានៅវៀតណាមប្រកបដោយប្រសិទ្ធភាព និងរួមចំណែកផ្តល់អនុសាសន៍សម្រាប់វៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីផ្លាស់ប្តូរឌីជីថល កសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។ លោកនាយករដ្ឋមន្ត្រីបាន ស្នើឱ្យ Microsoft សម្របសម្រួលជាមួយក្រសួង ស្ថាប័នមុខងារ និងសហគ្រាសវៀតណាម ដើម្បីបង្កើត អនុវត្តន៍កម្មវិធី និងគម្រោងសមស្របទៅនឹងលក្ខខណ្ឌ និងដំណើរការអភិវឌ្ឍន៍របស់វៀតណាម ដោយហេតុនោះ រួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម ការអភិវឌ្ឍ Microsoft ក៏ដូចជាដំណើរការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម។

ចំណែកខ្លួនវិញ លោក Sandy Gupta និងសហការីបានមានប្រសាសន៍ថា វៀតណាមមានចំនួនប្រជាជនវ័យក្មេង ជាប្រទេសពោរពេញដោយភាពក្លៀវក្លា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ ដូច្នេះហើយ Microsoft មានបំណងចង់កសាងជំនាញឌីជីថលសម្រាប់មនុស្សគ្រប់រូបទាំង បុគ្គលនិងរដ្ឋ។ យ៉ាងណាមិញ Microsoft មានបំណងចង់សហការជាមួយវៀតណាមសម្រាប់ការផ្លាស់ប្តូរឌីជីថល; ធានាសុវត្ថិភាពបណ្តាញ; ជួយវៀតណាមសម្រេចបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យត្រឹមឆ្នាំ ២០៥០; រួមចំណែកជួយវៀតណាមកសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ