Moody’s បន្ទាបកំរិតទំនុកទុកចិត្តរបស់អ៊ុយក្រែន
|
Moody’s បន្ទាបកំរិតទំនុកទុកចិត្តរបស់អ៊ុយក្រែន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ មិនា ស្ថាប័នវាយតំលៃកំរិតទំនុកទុកចិត្តអន្តរជាតិ
Moody’s បានថយចុះកំរិតទំនុកទុកចិត្តរបស់អ៊ុយក្រែនចុះកំរិត “អសកម្ម” ដោយ
សារ បណ្ដាអ្នកឥណទានឯកជនអន្តរជាតិព្រួយបារម្ភអាចរងឥទ្ធិពលដ៏ធ្ងន់ធ្ងរក្នុង
ផែនការ រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនៃរដ្ឋាភិបាលអ៊ុយក្រែន។ ក្រៅពីនោះ ការសាកល្បងក្នុងសមត្ថភាពទូទាត់ក៏ជាមូលហេតុដែលធ្វើឲ្យកំរិតទំនុកទុកចិត្ត
របស់អ៊ុយក្រែនត្រូវបន្ទាប។ នាថ្ងៃដដែល ឆ្លើយសម្ភាសនៃការសែត “Financial Times” របស់អង់គ្លេស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោកស្រី Natalia Yaresko
ប្រកាសថា៖ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ក្រុមបណ្ដាប្រទេសឧស្សហកម្មអភិវឌ្ឍន៍
(G7) ក៏ដូចជា ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ
ពិភពលោក (G-20) បង្កើនការឧបត្ថម្ភហិរញ្ញវត្ថុសំរាប់អ៊ុយក្រែនដោយទ្រង់ទ្រាយ
ធំជាងបើប្រៀបនឹងកញ្ចប់ជំនួយមានតំលៃ ៤០ ពាន់ លានដុល្លាអាមេរិកដែល
មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងសហភាពអឺរ៉ុប (EU) បានសន្យាផ្តល់មុននេះ។
លោកស្រី Yaresko បានសង្កត់ធ្ងន់ថា៖ការផ្តល់ជំនួយខាងហិរញ្ញវត្ថុនាបច្ចុប្បន្ន
មានអត្ថន័យដ៏សែនសំខាន់ដោយសារក្នុងករណីអ៊ុយក្រែនក្លាយទៅជាប្រទេស
បរាជ័យនោះគឺសហគមន៍អន្តរជាតិនឹងកាន់តែចំណាយលើការផ្តល់ជំនួយហិរញ្ញ
វត្ថុច្រើនជាង។ នាថ្ងៃដដែល គណៈកម្មការសភាអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម
សេរីអន្តរជាតិបាន ឯកភាពផ្តល់កញ្ចប់ឧបត្ថម្ភហិរញ្ញវត្ថុទី ៣ មានតំលៃ ១,៨
ពាន់លានដុល្លាអាមេរិក សំរាប់អ៊ុយក្រែនក្រោមរូបសណ្ឋានឥណ្ឌទានក្នុងរយៈ
ពេលពាក់កណ្ដាល។ ប៉ុន្តែ សេចក្តីសម្រេចនេះត្រូវទទួលបានការគាំទ្ររបស់
សភាអឺរ៉ុប៕