MV ក្រោមចំណងជើងថា” វៀតណាម - អញ្ជើញមកដើម្បីសេចក្ដីស្រឡាញ់” នឹងមានរូបថតដ៏ស្រស់ស្អាតជាច្រើនអំពីកោះសមុទ្រស្រុកកំណើត
(VOVWORLD) - នៅថ្ងៃទី ៦ ខែមេសា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនឹងចេញផ្សាយ ឃ្លីប ក្រោមចំណងជើងថា“ វៀតណាម - អញ្ជើញមកដើម្បីសេចក្ដីស្រឡាញ់! សមុទ្រដ៏ធំល្វឹងល្វើយ ” នៅលើគេហទំព័រយូធ្យូប។
នាង H'Hen Niê សម្ដែងនៅខេត្ត Quang Binh ( រូបថត៖ baovanhoa.vn) |
ឃ្លីបនេះនឹងត្រូវបានចេញផ្សាយក្នុងឱកាសរដូវកាលសម្រាកលំហែហាយរដូវក្ដៅ និងថ្ងៃឈប់ សម្រាកទី ៣០ ខែមេសា និងថ្ងៃទី ១ ខែឧសភា។ ជាមួយនឹងប្រធានបទទេសចរណ៍សមុទ្រនោះ ឃ្លីបនេះនឹងផ្សព្វផ្សាយដល់ភ្ញៀវទេសចរអំពីរូបថតដ៏ស្រស់ស្អាតអំពីកោះសមុទ្រវៀតណាម រួមទាំងសកម្មភាពឆ្លងកាត់បទពិសោធន៍ដ៏រស់រវើក និងទាក់ទាញយ៉ាងច្រើនសម្រាប់ភ្ញៀវទេសចរ។
ប្រិយមិត្តអាចតាមដានការចាក់ផ្សាយឃ្លីបដែលមានចំណងជើងថា“ វៀតណាម - ធ្វើដំណើរដើម្បីសេចក្ដីស្រឡាញ់” នៅលើគេហទំព័រhttps://vietnamtourism.gov.vn/live/ ផងដែរ៕