Namibia បានវាយតំលៃខ្ពស់ស្នាដៃដ៏ធំធេងរបស់វៀតណាមអំពីអភិវឌ្ឍន៍ប្រទេសជាតិ

Namibia បានវាយតំលៃខ្ពស់ស្នាដៃដ៏ធំធេងរបស់វៀតណាមអំពីអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
ប្រធានាធិបតី Namibia លោក Hifikepunye Pohamba (AFP)

        Vovworld-Namibia បានវាយតំលៃខ្ពស់ស្នាដៃដ៏ធំធេងរបស់វៀតណាមអំពី​
អភិវឌ្ឍន៍​​ប្រទេសជាតិ។ ប្រការនេះត្រូវបានប្រធានាធិបតី Namibia លោក
Hifikepunye Pohamba សង្កត់ធ្ងន់នៅពិធីជូនសារតាំងរបស់ឯកអគ្គរដ្ឋទូតវៀត​ណាម​
ប្រចាំនៅ Namibia លោក Le Huy Hoang នាថ្ងៃទី២៧វិច្ឆិកា។ ឯកអគ្គរដ្ឋទូត Le Huy
Hoang បានថ្លែងអំណរគុណរដ្ឋាភិបាល Namibia ដែលបាន​ទទួល​ស្គាល់​បែបបទ
សេដ្ឋកិច្ចទីផ្សារពេញលេញរបស់វៀតណាមនិងចង់ឲ្យក្នុងអាណត្តិ​បេសកកម្មរបស់
ខ្លួននឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើច្រើន
វិស័យរវាងប្រទេសទាំងពីរ ពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្ម​កសិកម្ម​និងជលផល។ ​លោកប្រធានាធិបតីបានអះអាងថា Namibia នឹងបង្ក​លក្ខណៈ​ងាយស្រួលសំរាប់
សកម្មភាពវិនិយោគក៏ដូចជាទំនិញវៀតណាមចូល Namibia និងពីនោះចូលទីផ្សារ
ទ្វីបអាហ្វ្រីកនិយាយរួម មានបំណងប្រទេសទាំងពីរ​បន្តអនុវត្តគំរោងការចងសម្ព័ន្ធ
ដូចជារូបសណ្ឋានសហប្រតិបត្តិការត្រីភាគីអំពី​ជលផលនាបច្ចុប្បន្ននៅ Namibia ជាមួយការជួយឧបត្ថម្ភរបស់អង្គការកសិកម្ម​ស្បៀង​អាហារអង្គការសហប្រជាជាតិ
(FAO)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ