NASA នាំយកសំណាកអាចម៍ផ្កាយ Bennu មកផែនដីវិញ
(VOVWORLD) - បន្ទប់មួយលើយានអវកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) ត្រូវបានទម្លាក់ចុះដោយលោតឆ័ត្រយោងចូលទៅក្នុងវាលខ្សាច់ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៤ ខែកញ្ញា ដោយផ្ទុកសំណាកយកពីអាចម៍ផ្កាយ Bennu នៅជិតភពផែនដី។
រូបថត៖ AFP/TTXVN |
យោងតាមផែនការ នាថ្ងៃទី ២៦ ខែកញ្ញា ប្រអប់សំណាកនឹងត្រូវបានបើកដើម្បីបែងចែកគំរូទៅជាកញ្ចប់តូចៗ ហើយផ្ញើឱ្យអ្នកវិទ្យាសាស្ត្រប្រហែល ២០០នាក់នៅក្នុងមន្ទីរពិសោធន៍ចំនួន ៦០ជុំវិញពិភពលោក។
នេះជាគំរូដ៏ធំបំផុតមិនធ្លាប់មាន ដែលប្រមូលបាននៅលើអាចម៍ផ្កាយ ហើយជាសំណាកអាចម៍ផ្កាយទីបីដែលបាននាំយកមកផែនដីវិញសម្រាប់ធ្វើការវិភាគ បន្ទាប់ពីបេសកកម្មស្រដៀងគ្នាចំនួនពីររបស់ទីភ្នាក់ងារអវកាសជប៉ុនក្នុងឆ្នាំ ២០១០ និង ២០២០។ សំណាកអាចម៍ផ្កាយ Bennu ត្រូវបានប៉ាន់ស្មានថា មានទម្ងន់ ២៥០ ក្រាមដែលធ្ងន់ជាងសំណាកដែលនាំយកមកវិញពីអាចម៍ផ្កាយ Ryugu ចំនួន៥ក្រាម ក្នុងឆ្នាំ ២០២០ ក៏ដូចជាសំណាកតូចៗដែលនាំយកមកវិញពីអាចម៍ផ្កាយ Itokawa ក្នុងឆ្នាំ ២០១០។
Bennu គឺជាអាចម៍ផ្កាយដែលសម្បូរទៅដោយជាតិកាបូន ដែលត្រូវបានរកឃើញក្នុងឆ្នាំ ១៩៩៩៕