NATO ដាក់ពង្រាយកាំជ្រួច Patriot នៅទួរគី
(VOVworld) – នាថ្ងៃទី ១៤ ធ្នូ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖ ការដែល
NATO ដាក់ពង្រាយកាំជ្រួច Patriot នៅទួរគី នឹងរារាំងការខំប្រឹងប្រែងក្នុងការស្វែង
រកដំណោះស្រាយរនយោបាយសន្តិភាពមួយសំរាប់វិប័ត្តនៅស៊ីរី ព្រមទាំងធ្វើឲ្យភាព
តានរតឹងកើនឡើងថែមទៀត។ មុននោះ ក្នុងជំនួបជាមួយប្រធាន គណៈកម្មាធិការ
យោធារបស់ NATO អគ្គសេនាធិការកងទ័ពរុស្ស៊ី លោក Valery Geramisov បានចាត់
ទុកថា៖ វិប័ត្តនៅស៊ីរីគ្រាន់តែត្រូវបានដោះស្រាយដោយ សន្តិវិធី រវាងបណ្ដាភាគីទាក់
ទិន។ NATO ក៏បានថ្កោលទោសកងកំលាំងរបស់ប្រធានាធិបតីស៊ីរី Bashar Al Assad បាញ់កាំជ្រួចទៅលើកំបន់ព្រំដែនជាមួយទួរគី ផងដែរ៕