NATO ដាក់ពង្រាយកំលាំងបន្ថែមទៅកាន់អឺរ៉ុបខាងកើត

NATO ដាក់ពង្រាយកំលាំងបន្ថែមទៅកាន់អឺរ៉ុបខាងកើត - ảnh 1
NATO នឹងបង្កើនសមត្ថភាពការពារជើងអាកាសនៅតំបន់សមុទ្រ Baltic ព្រមទាំង បង្កើនបន្ថែមបរិមាណនាវាចំបាំងនៅតំបន់នេះនិងតំបន់ សមុទ្រមេឌីទែរ៉ាណេខាងកើតក្នុងករណីចាំបាច់។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៦ មេសា អង្គការសន្ធិសញ្ញាអាតឡង់ទិកខាង
ជើង (NATO) បានប្រកាសថា៖ បណ្ដាវិធានការបន្ទាន់ទាំងផ្លូវគោក ផ្លូវ
ទឹកនិងផ្លូវអាកាសដើម្បីការពារតំបន់អឺរ៉ុបខាងកើតសំដៅទប់ទល់នឹង
វិបត្តិនៅអ៊ុយក្រែនដែលកំពុងអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែង
មតិបន្ទាប់ពីកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត NATO នានានៅទីក្រុង Brussels
របស់បែលហ្ស៊ីក អគ្គលេខាធិការ NATO លោក Anders Fogh Rasmussen
មិនទំលាយអំពី​បរិមាណទាហានក៏ដូចជាមជ្យោបាយដែលនឹងត្រូវបាន
ពង្រាយក្តី ប៉ុន្តែ លោក បានឲ្យដឹងថា៖ NATO នឹងបង្កើនសមត្ថភាព
ការពារជើងអាកាសនៅតំបន់សមុទ្រ Baltic ព្រមទាំង បង្កើនបន្ថែម
បរិមាណនាវាចំបាំងនៅតំបន់នេះនិងតំបន់ ​ សមុទ្រមេឌីទែរ៉ាណេខាង
កើតក្នុងករណីចាំបាច់។

ក្នុងពេលនោះ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ NATO លោក
Alexander Grushko បានប្រកាសថា៖ បណ្ដាវិធានការបង្កើនសកម្មភាព
យោធារបស់ NATO ​គឺដើរផ្ទុយទៅនឹងភារកិច្ចបន្ធូស្រាលភាពតានតឹង
បច្ចុប្បន្ននៅអ៊ុយក្រែន។ លោក  Grushko បានចាត់ទុកថា៖ NATO គប្បី
អំពាវនាវឲ្យរដ្ឋអំណាច Kiev បញ្ឈប់របស់ដែលហៅថាយុទ្ធនាការយោធា
ប្រឆាំងនឹងភេវរកម្មនៅតំបន់ខាងកើតនៃប្រទេសនេះ ហើយចាប់ផ្តើម
ការសន្ទនាជាមួយបណ្ដាតំបន់ក្នុងប្រទេសជំនួសឲ្យការទម្លាក់កំហុស
ទៅលើរុស្ស៊ីក្នុងស្ថានភាពអស្ថិរភាពនៅប្រទេសជិតខាង។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់
លោក Frank Walter Steinmeier បានអះអាងថា៖ ការចរចារចុតភាគីអំពីបញ្ហា
នៅអ៊ុយក្រែននៅទីក្រុង Geneva ត្រូវទទួលបានជោគជ័យ។ ប៉ុន្តែ អ្នកប្រមុខ
ផ្នែក ការទូតរបស់អាល្លឺម៉ង់ក៏បានអះអាងដែរថា៖ ការចរចារគ្រាន់តែជាឱកាស មិនមែនជាជំហានលោតផ្លោះណាមួយយ៉ាងប្រាកដមិនមែនជាការធានាសំរាប់
កិច្ចព្រមព្រៀងសន្តិភាពនៅឡើយ។

ក៏ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៦ មេសា ក្រសួងការពារប្រទេស អ៊ុយក្រែនបានទទួលស្គាល់ថា៖ អ្នកគាំទ្ររុស្ស៊ីនៅអ៊ុយក្រែនបានដណ្តើមយករថគ្រោះ
ចំនួន ៦ គ្រឿង ដែល Kiev បានបញ្ជូនទៅកាន់ទីរួមស្រុក Kramatorsk អ៊ុយក្រែនខាងកើតដើម្បីបង្ក្រាប់ការប៉ះបោរនៅទីនេះ។ នាបច្ចុប្បន្ន បាតុករនានាបានទន្រ្ទានកាន់កាប់ទីស្នាក់ការរបស់រដ្ឋអំណាចចំនួន ១០ តាម

បណ្តាយតំបន់អ៊ុយក្រែនខាងកើត។ ពួគគេក៏បាននាំចេញសំណូមពរ ចំនួន ២ ក្រុមចំពោះរដ្ឋាភិបាលបណ្តោះអាសន្ននៅ Kiev។ ទី ១ គឺ៖ រដ្ឋាភិបាលបណ្តោះ
អាសន្នអ៊ុយក្រែនត្រូវអនុម័តលើច្បាប់លើកលែងទោសចំពោះបាតុករនានា បំបាត់ចោលការចោទប្រកាន់ព្រហ្មទណ្ឌចំពោះនាយទាហានក្នុងកំលាំង ប៉ូលីស្តប្រឆាំងការប៉ះបោរនិងដោះលែងអ្នកទោសនយោបាយ។ ទី ៗ គឺ៖
រដ្ឋអំណាចបច្ចុប្បន្ននៅ Kiev ត្រូវបញ្ឈប់យុទ្ធនាការយោធានៅតំបន់អ៊ុយក្រែន
ខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ