NATO និង EU សន្យាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ

(VOVworld)-អគ្គលេខាធិការ អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង(NATO) លោក
Jens Stoltenberg បានអះអាងថា ប្លុកយោធានេះនិងសហភាពអឺរ៉ុប  EU គប្បីសហ
ប្រតិបត្តិការយ៉ាងជិតស្នីទ្ធ ដើម្បីរាំងស្កាត់ការវាយប្រហារដូចគ្នានឹងករណីដែលកើត
មានឡើងនៅក្រុងប៉ារីសរបស់បារាំងនាថ្ងៃទី ១៣វិច្ឆិកាកន្លងទៅ។ ថ្លែងមតិនៅ
សន្និសិទស្ថាប័នយោធាអឺរ៉ុបនាថ្ងៃទី១៦ វិច្ឆិកា លោក Stoltenberg បានចាត់ទុកថា
NATO និង EU ត្រូវខំប្រឹងប្រែង និងសហការយ៉ាងជិតស្នីទ្ធថែមទៀត ដើម្បីទប់ទល់
នឹងការវាទទីរបស់ពួក ជ្រុលនិយម រាំងស្កាត់រាល់ឧបាយកលវាយប្រហារលើទឹកដី
អឺរ៉ុប។ អគ្គលេខាធិការ NATO រូបនេះបានអះអាងថា  ចំពោះមុខបណ្តាព្រឹត្តិការណ៍ ដែលកើតមានឡើង ជាក់ស្តែងគឺរាល់ការវាយប្រហារថ្មីៗនេះនៅប្រទេស បារាំង
ប្រទេសជាសមាជិក NATO ត្រូវវិនិយោគឲ្យបានច្រើនថែមទៀតលើ វិស័យការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ