NATO បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូយោធា
|
NATO បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូយោធា (Image: VNA) |
(VOVworld) – នៅសន្និសីទដែលបានប្រព្រឹទ្ធទៅចាប់ពីថ្ងៃទី ២១ ដល់ទី ២២ មករា
នៅរដ្ឋធានី Brussels របស់បែលស្ស៊ីក បណ្ដាមេបញ្ជាការការពារប្រទេសនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានពិភាក្សាអំពីការត្រៀមខ្លួនជាស្រេចធ្វើ សកម្មភាពនិងអនាគតបេសកកម្ម “ប្តេជ្ញាជួយឧបត្ថម្ភ” នៅអាហ្វហ្គានីស្ថាន។ បណ្ដា ឧបត្ថម្ភសេនីយ៍របស់ NATO ក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេស
ដែគូយោធា ក៏ដូចជា ផែនការធ្វើសកម្មភាពក្នុងឆ្នាំ ២០១៥ ផងដែរ។ ថ្លែងមតិជាមួយ មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីសន្និសីទលើកនេះ ប្រធានគណៈកម្មាធិការយោធា
របស់ NATO ឧត្តមសេនីយ៍ Knud Bartels បានទទួលស្គាល់ថា៖ NATO កំពុងប្រឈម មុខនឹងការគំរាមកំហែងខាងការទូតយោធានិងនយោបាយដែលទាក់ទិនដល់អស្ថិរភាព នៅភាគអាគ្នេយ៍នៃអង្គការនេះ។ លោកបានឲ្យដឹងថែមទៀតថា៖ បណ្តាដៃគូសន្ទនា នៅសមុទ្រមេឌីទែរ៉ាណេ (អាលហ្សេរី អេហ្ស៊ីប អ៊ីស្រាអែល Jordan Mauritania Marocco
និង Tunisia) បានផ្តល់ព័ត៌មានដ៏ថ្លៃថ្លាអំពីការសាកល្បងខាងសន្តិសុខក្នុង តំបន់
សំរាប់បណ្ដាសម្ព័ន្ធមិត្ត ព្រមទាំង ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ
សន្តិសុខ ផងដែរ៕