NATO បង្កើនសមត្ថភាពការពារខ្លួនឯងរបស់បណ្ដាប្រទេសជាសមាជិក

NATO បង្កើនសមត្ថភាពការពារខ្លួនឯងរបស់បណ្ដាប្រទេសជាសមាជិក - ảnh 1
NATO បង្កើនសមត្ថភាពការពារខ្លួនឯងរបស់បណ្ដាប្រទេសជាសមាជិក (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១ មេសា ក្រុមប្រឹក្សានៃអង្គការសន្ធិសញ្ញាអាតឡងទិក
ខាងជើង (NATO) បានសម្រេចបង្កើនសមត្ថភាពការពារខ្លួនឯងរបស់បណ្ដា
ប្រទេសជាសមាជិក ក្នុងកាលៈទេសៈ វិបត្តិនៅអ៊ុយក្រែន។ ថ្លែមតិបន្ទាប់ពីថ្ងៃ
ធ្វើការទី ១ នៃសន្និសីទរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិក NATO
នៅទីក្រុង Brussels បែលហ្ស៊ីក អគ្គលេខាធិការ NATO លោក Anders Fogh
Rasmussen បានប្រកាសថា៖ NATO ជានិច្ចកាលរក្សាគោលដៅធានាសមត្តភាព ការពារខ្លួនឯងរបស់ប្រទេសសមាជិក ជាពិសេស ក្នុងកាលៈទេសៈ វិបត្តិនយោ បាយនៅអ៊ុយក្រែនមិនទាន់មានដំណោះស្រាយនៅឡើយ។ អគ្គលេខាធិការ
NATO ក៏បានបញ្ជាក់ថា៖ ប្លុកនេះបានបង្កើនសកម្មភាពយោធានៅខ្សែព្រំដែន
ភាគខាងកើត ដូចជា រូម៉ានី ប៉ូឡូញនិងបណ្ដាប្រទេស Baltic ផងដែរ។ ស្តីអំពី
កិច្ចសហប្រតិបត្តិការរវាង NATO និងអ៊ុយក្រែន និងចំពោះមុខសំណើរសុំជំនួយ
ខាងយោធារបស់ Kiev លោក Rasmussen បានប្រកាថា៖ NATO នឹងមិនផ្តល់
អាវុធសំរាប់អ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែនអាចស្នើប្រទេសជា សមាជិក NATO
មួយជួយឧតប្ថម្ភ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ