NATO ប្រកាសទិសដៅថ្មីមុននឹងសន្និសីទកំពូល

NATO ប្រកាសទិសដៅថ្មីមុននឹងសន្និសីទកំពូល - ảnh 1
NATO ប្រកាសទិសដៅថ្មីមុននឹងសន្និសីទកំពូល

(VOVworld)-នាថ្ងៃទី១កញ្ញា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើង
(NATO) លោក Anders Fogh Rasmussen បានប្រកាសថា  NATO នឹងអនុវត្ត កិច្ចព្រម
ព្រៀងសហប្រតិបត្តិការជាមួយរុស្ស៊ី ប៉ុន្តែ នឹងបង្កើតផែនការសកម្មភាព ត្រៀមជា
ស្រេច ដើម្បីការពារបណ្តាប្រទេសជាសមាជិក ចំពោះមុខការគំរាម កំហែងពីប្រ
ទេសអឺរ៉ុបខាងកើតនេះ។ ថ្លែងមតិក្នុងសន្និសីទកាសែត១នៅទីក្រុង Brussels របស់
ប៊ែលហ្ស៊ីក  លោក Ramussen បានឲ្យដឹងថា ក្នុងសន្និសីទកំពូល ខាងមុខ ថ្នាក់ដឹក
នាំ NATO នឹងអនុម័តទៅលើការបង្កើត ផែនការសកម្មភាព ត្រៀមខ្លួនជាស្រេច សំដៅតាំងពង្រាយកងកម្លាំង និងបរិក្ខាសម្ភារៈនៅកន្លែងនិងពេលវេលាសមស្រប។ លោកក៏បានសង្កត់ធ្ងន់ដែរថា NATO គ្មានបំណងវាយប្រហារទៅលើ ប្រទេសណាមួយ
ទេ ប៉ុន្តែចំពោះមុខគ្រោះអាសន្ន និងការគំរាមកំហែងកាន់តែខ្លាំង និងច្បាស់លាស់
ចាប់បង្ខំឲ្យ NATO ត្រូវមានសកម្មភាពដើម្បីការពារបណ្តាប្រទេស ជាសមាជិករបស់
ខ្លួន។ ថ្នាក់ដឹកនាំ NATO នឹងបានពិភាគ្សាអំពីលទ្ធភាពកែលំអ ហេដ្ឋារចនាសម្ព័ន្ធ
របស់ប្រទេសជាសមាជិកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ