NATO ពន្យាអាណត្តិរបស់អគ្គលេខាធិការ Jens Stoltenberg

(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នាថ្ងៃទី ៤ កក្កដា បានសម្រេចចិត្តពន្យាអាណត្តិរបស់អគ្គលេខាធិការ Jens Stoltenberg មួយឆ្នាំទៀត។

NATO ពន្យាអាណត្តិរបស់អគ្គលេខាធិការ Jens Stoltenberg - ảnh 1លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ (រូបថត៖ AFP/TTXVN)

នៅលើបណ្តាញ Twitter អគ្គលេខាធិការ Stoltenberg បានសម្តែងនូវកិត្តិយសរបស់ខ្លួនក្នុងការទទួលបានការសម្រេចចិត្តពន្យាអាណត្តិ រហូតដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤។ លោកបានកត់សម្គាល់ថា ទំនាក់ទំនងអន្តរអាត្លង់ទិករវាងអឺរ៉ុប និងអាមេរិកខាងជើងបានជួយធានានូវសេរីភាព និងសន្តិសុខក្នុងតំបន់អស់រយៈពេលជិត ៧៥ ឆ្នាំកន្លងមក។ តាមលោកថា ក្នុងបរិបទដែលពិភពលោកប្រឈមមុខនឹងបញ្ហាជាច្រើន សម្ព័ន្ធភាពណាតូកំពុងដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់។

សូមរំលឹកឡើងវិញថា ត្រូវបានតែងតាំងនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៤ សម្រាប់អាណត្តិរយៈពេល ៤ ឆ្នាំ អតីតនាយករដ្ឋមន្ត្រីន័រវេស លោក Jens Stoltenberg អាយុ ៦៤ ឆ្នាំបានបម្រើការពីរអាណត្តិជាអគ្គលេខាធិការអង្គការណាតូ ហើយត្រូវបានបន្តរយៈពេលមួយឆ្នាំបន្ថែមទៀតនៅឆ្នាំ ២០២២ បន្ទាប់ពីពេលដែល រុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅភាគខាងកើតអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ