New Dehli ពំទាន់មានសេចក្តីសម្រេចកែលំអរទំនាក់ទំនងជាមួយ Islamabad ឡើងវិញ

(VOVworld) – នាថ្ងៃទី ២៣ មករា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក A.K. Antony
បានឲ្យដឹងថា៖ ភាពតានតឹងតាមខ្សែព្រំដែនត្រួតពិនិត្យ (LOC) បានធូរស្រាល បន្ទាប់ពី
បណ្ដាការចរចារ រវាងមេបញ្ជាការរបស់កងទ័ពឥណ្ឌានិង ប៉ាគីស្ថាន។ ប៉ុន្តែ New Dehli ពំទាន់មានសេចក្តីសម្រេចកែលំអរទំនាក់ទំនង ជាមួយ Islamabad ឡើងវិញ។ ស្ថានភាព
តាម LOC នៅតំបន់ Jammu និង Kashmir កាន់តែអក្រក់ទៅៗ ក្រោយពីបណ្ដាករណីរំលោភ
លើបទឈប់បាញ់ បានកើតមានឡើងដែលធ្វើឲ្យទាហានឥណ្ឌាចំនួន ២ នាក់ត្រូវស្លាប់
នាថ្ងៃទី ៨ មករា។ មុននោះ សេនាធិការកងទ័ពថ្មើរជើងឥណ្ឌា លោក Bikram Singh​ បាន
ព្រមានថា៖ កងទ័ពឥណ្ឌា នឹងឆ្លើយតបតវិញក្នុងរយៈពេលសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ