NSA បានតាមដានបណ្ដាអ្នកដែលបានរិះគន់ចំពោះ សង្គ្រាមនៅវៀតណាម
|
NSA តាមដានបណ្ដាអ្នកដែលបានរិះគន់យ៉ាងខ្លាំងក្លាចំពោះសង្គ្រាមនៅវៀតណាម (Image: Vietnam+) |
(VOVworld) – តាមឯកសាររបស់បណ្ដាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យអាមេរិក
George Washington ដែលត្រូវបានប្រកាសនាថ្ងៃទី ២៥ កញ្ញា ឲ្យដឹងថា៖ ស្ថាប័ន
សន្តិសុខជាតិអាមេរិក (NSA) បានតាមដានអតីតនិមត្តរូបនៃសិទ្ធិមនុស្សអាមេរិក
Martin Luther King អតីតកីឡាករប្រដាល់សកលល្បីឈ្មោះ Muhammad Ali ក៏ដូចជា បណ្ដាអ្នកដែលបានរិះគន់យ៉ាងខ្លាំងក្លាចំពោះសង្គ្រាមនៅវៀតណាម ក្នុងរយៈ
ពេល ៦ ឆ្នាំ។ ក្រៅពីនោះ កាសែតធំៗរបស់អាមេរិក ដូចជា “New York Times”
“The Washington Post” ក៏បានស្ថិតក្នុងបញ្ជីតាមដានរបស់ NSA។ កម្មវិធីចារកម្ម
ក្នុងឆ្នាំ ១៩៧៥ នេះរបស់ NSA បានធ្វើឲ្យសាធារណៈមតិអាមេរិកខឹងសម្បារ
យ៉ាងខ្លាំង៕