NSA ប្រកាសរបាយការណ៍តម្លាភាពដំបូងអំពីកម្មវិធីលួចស្តាប់ទូរស័ព្ទ

NSA ប្រកាសរបាយការណ៍តម្លាភាពដំបូងអំពីកម្មវិធីលួចស្តាប់ទូរស័ព្ទ - ảnh 1
អធិការបតីអាល្លឺម៉ងលោកស្រី Angela Merkel ក៏មានឈ្មោះក្នុងបញ្ជីរឈ្មោះ
តាមដានតាមទូរសព្ទ (រូបថតៈ AFP)


(VOVworld)-ចំពោះមុខសម្ពាធរបស់សាធារណៈមតិដែលទាក់ទិនដល់កម្មវិធីចារកិច្ច​​លើទ្រង់ទ្រាយធំរបស់វ៉ាស៊ីងតោន នាថ្ងៃទី២៧មិថុនា ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA)បានប្រកាសជាលើកដំបូងអំពីរបាយការណ៍តម្លាភាពអំពីចំនួនជនដែលស្ថិត
ក្នុងកម្មវិធីនេះ។​តាមនោះ នាឆ្នាំ២០១៣ NSAទទួលបានបទបញ្ជាស៊ើបអង្កេតចំនួន ១៧៧០របស់តុលាការឃ្លាំមើលចារកិច្ចបរទេស (FISA) និងបទបញ្ជា ដែលអនុញ្ញត្តិ
ឲ្យប្រមូលលេខទូរស័ព្ទហៅចេញហៅចូល។ តាមឯកសារនេះ មានបទបញ្ជារដ្ឋបាល
ចំនួន១៩ម៉ឺនដែលអនុញ្ញត្តិឲ្យភ្នាក់ងារស៊ើបអង្កេតអាមេរិក (FBI) ប្រមូលផ្តុំព័ត៌មាន
ដោយមិនចាំបាច់មានលិខិតអនុញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ