OECD ខួបគម្រប់៦០ឆ្នាំទិវាបង្កើត

(VOVWORLD) - ក្នុងសារផ្ញើរទៅកាន់ពិធីរំលឹកខួបអនុស្សាវរីយ៍ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណង ថា OECD នឹងបន្តជួយគាំទ្រហើយរួមដំណើរជាមួយវៀត ណាម ក្នុងការ ពន្លឿនរៀបចំរចនាសម្ព័ន្ធឡើងវិញ ការលើកកំពស់កម្លាំងប្រកួតប្រជែងនៃ ខឿនសេដ្ឋកិច្ច គុណភាពកំណើន សមាហរណកម្មអន្តរជាតិ ក៏ដូចជាអនុវត្ត ឲ្យបានល្អនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ផងដែរ។

OECD ខួបគម្រប់៦០ឆ្នាំទិវាបង្កើត - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញផ្ញើរសារទៅកាន់ពិធីរំលឹកខួបលើកទី៦០ទិវាបង្កើតអង្គការ OECD។ (រូបថត៖ TTXVN)

ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច (OECD) (១៤/ធ្នូ/១៩៦០ - ១៤/ធ្នូ/២០២០) អគ្គលេខាធិការ OECD លោក Angel Gurria បានអះអាងថា OECD តែងតែ ខិតខំប្រឹងប្រែងការពារសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ព្រមទាំង ជំរុញកំណើនសេដ្ឋកិច្ចសកលនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបលើពិភពលោកផងដែរ។ លោក Pedro Sánchez នាយករដ្ឋមន្រ្តី អេស្ប៉ាញ់និងជាប្រធាន OECD ឆ្នាំ២០២០បានអះអាងថា ពិភពលោក ចាំបាច់ត្រូវមានគំរូសេដ្ឋកិច្ចថ្មីដើម្បីបានរួចផុតពីវិបត្តិដើរទន្ទឹមគ្នាទាំងពីរ នាបច្ចុប្បន្ន ដែលក្នុងនោះផ្ដោតសំខាន់ទៅលើការធានាយុត្តិធម៌ សមភាព យេនឌ័រ ហើយជំរុញការផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត។ លោក នាយករដ្ឋមន្រ្តីអេស្ប៉ាញក៏បានអំពាវនាវឲ្យពិភពលោកនិងប្រទេសជា សមាជិក OECD ទាំងឡាយប្រកាន់ខ្ជាប់នូវពហុភាគីនិយម សំដៅកាត់ បន្ថយភាពក្រីក្រនិងដោះស្រាយបញ្ហាប្រឈមនានាបណ្ដាលមកពីការ ប្រែប្រួលអាកាសធាតុផងដែរ។

ក្នុងសារផ្ញើរទៅកាន់ពិធីរំលឹកខួបអនុស្សាវរីយ៍ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណង ថា OECD នឹងបន្តជួយគាំទ្រហើយរួមដំណើរជាមួយវៀតណាម ក្នុងការ ពន្លឿនរៀបចំរចនាសម្ព័ន្ធឡើងវិញ ការលើកកំពស់កម្លាំងប្រកួតប្រជែងនៃ ខឿនសេដ្ឋកិច្ច គុណភាពកំណើន សមាហរណកម្មអន្តរជាតិ ក៏ដូចជាអនុវត្ត ឲ្យបានល្អនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ