OECD លើកកំពស់ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកល

(VOVWORLD) - ក្នុងរបាយការណ៍បច្ចុប្បន្នកម្មអំពីយថាទស្សន៍សេដ្ឋកិច្ចនៃក្រុម ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G-20) ដែលបានប្រកាសនាថ្ងៃទី ១៣ មិនា អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ សេដ្ឋកិច្ច (OECD) បានលើកកំពស់ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៨ និង ២០១៩។ 
 
OECD លើកកំពស់ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកល - ảnh 1 OECD លើកកំពស់ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកល

(VOVworld) – ក្នុងរបាយការណ៍បច្ចុប្បន្នកម្មអំពីយថាទស្សន៍សេដ្ឋកិច្ចនៃក្រុម ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G-20) ដែលបានប្រកាសនាថ្ងៃទី ១៣ មិនា អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ សេដ្ឋកិច្ច (OECD) បានលើកកំពស់ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៨ និង ២០១៩។  OECD វាយតំលៃថា៖ កំណើនសេដ្ខកិច្ចពិភព លោកក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ នឹងទទួលបាន ៣,៩%។ នេះជាកំរិតខ្ពស់ បំផុតគិតតាំងពីឆ្នាំ ២០១១ និងកើនឡើង ០,៣% បើប្រៀបនឹងកំណើនព្យាករណ៍ ៣,៦% ដែលត្រូវបាននាំចេញ។ តាម OECD ថា សេចក្តីសម្រេចលើកកំពស់ កំណើនសេដ្ឋកិច្ចសកលត្រូវបាននាំចេញអាស្រ័យដោយក្តីសង្ឃឹមទៅលើកម្មវិធី កែទម្រង់ពន្ធនៅអាមេរិកដែលនឹងជំរុញខឿនសេដ្ឋកិច្ចធំបំផុតពិភពលោក។ ក្រៅពីនោះ OECD នៅចាត់ទុកថា៖ ការស្តារឡើងវិញសកម្មភាពវិនិយោគនៃប្លុក សហគ្រាសនឹងជួយឧបត្ថម្ភពាណិជ្ជកម្មពិភពលោកទាំងមូលទទួលបានកំណើន នៅកំរិត ៥% នាឆ្នាំ ២០១៨។ ប៉ុន្តែ ការគាំពារពាណិជ្ជកម្មនៅតែជា «ហានិភ័យធំមួយ» ចំពោះសេដ្ឋកិច្ចសកល។ ដោយហេតុនេះ គប្បីធានាប្រព័ន្ធ ពាណិជ្ជកម្មអន្តរជាតិដោយឈរលើច្បាប់សំដៅរាំងស្កាត់ការជះឥទ្ធិពលអាក្រក់ ទៅលើយថាទស្សន៍កំណើនក្នុងរយៈពេលយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ