OIC ជួបប្រជុំជាបន្ទាន់អំពីស្ថានការណ៍ឡើងជណ្ដើរនៅខ្ពង់រាប Golan

OIC ជួបប្រជុំជាបន្ទាន់អំពីស្ថានការណ៍ឡើងជណ្ដើរនៅខ្ពង់រាប Golan - ảnh 1
ចំណែកមួយនៃខ្ពង់រាប Golan ត្រូវបានអ៊ីស្រាអ៊ែលទន្ទ្រានកាន់កាប់ (រូបថត៖AFP/TTXVN)

(VOVworld) - អង្គការសហប្រតិបតិ្តការអ៊ីស្លាម (OIC) នាថ្ងៃទី២៤ មេសា បានប្រកាស
ថា អង្គការនេះនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយអំពីសេចក្ដីប្រកាសនា សប្ដាហ៍កន្លងទៅ
របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu តាមនោះអះអាងនូវអធិប
តេយ្យភាពអចិន្ត្រៃរបស់អ៊ីស្រាអ៊ែលចំពោះខ្ពង់រាប Golan ហើយអំពាវនាវឲ្យពិភព
លោកទទួលស្គាល់តំបន់ដីនេះជាចំណែកមួយ របស់អ៊ីស្រាអ៊ែល។កិច្ចប្រជុំនេះនឹង
ប្រព្រឹត្តទៅនាថ្ងៃទី២៦ មេសា នៅទីស្នាក់ការ ស្ថាប័នអ៊ីស្លាមធំបំផុតពិភពលោកនេះ
នៅទីក្រុង Jeddah ប្រទេសអារ៉ាប់ប៊ីសា អូឌីត សំដៅពិភាគ្សាអំពីការឡើងជណ្ដើរ
របស់អ៊ីស្រាអ៊ែលនៅខ្ពង់រាប Golan ដែលត្រូវទន្ទ្រានកាន់កាប់របស់ស៊ីរី។អង្គការរួម
មានសមាជិកចំនួន៥៧នេះបាន ហៅសេចក្ដីប្រកាសរបស់លោក Netanyahu គឺជា
អំពើញុះញ៉ង់ ព្រមទាំងអះអាងថា ទង្វើរនេះរបស់អ៊ីស្រាអ៊ែលជាការឡើងជណ្ដើរ
ដ៏ធ្ងន់ធ្ងរហើយរំលោភបំពាន់ទៅ លើសេចក្ដីសំរេចចិត្តនិងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ